
ក្រោយបង្ហាញខ្លួនអោយក្លិបភ្នំពេញក្រោនយ៉ាងល្អនៅដើមរដូវកាលនេះ ខ្សែការពារ យ៉ើ សាហ្វ៊ី ត្រូវបានលោក ប្រាក់ សុវណ្ណរ៉ា កោះហៅចូលជម្រើសជាតិក្រុមធំលើកដំបូង។ នេះជាបំណងប្រាថ្នាមួយ ខណៈសាម៉ីខ្លួននៅប៉ងរឿងដ៏ធំមួយទៀតក្នុងវិថីបាល់ទាត់គឺ ផ្ទេរទៅលេងនៅម៉ាឡេស៊ី។
សាហ្វ៊ី ជាខ្សែការពារខ្មែរឥស្លាមដែលដុះចេញពីថ្នាលក្លិបជើងឯកលីគកំពូលកម្ពុជា៦សម័យ ។ គេតែងតែចង់ទៅលេងនៅម៉ាឡេស៊ី ។ កីឡាករដែលជាប់ជម្រើសជាតិតាំងពី U16 មករូបនេះទម្លាយថា ដោយសារឃើញការប្រកួតប្រជែងនៅទីនោះខ្ពស់ ហើយរបបអាហារនិងបរិបថសង្គមគឺប្រហាក់ប្រហែល និងជនជាតិឥស្លាមដែរ។
យ៉ើ សាហ្វ៊ី បច្ចុប្បន្នកំពុងត្រៀមប្រមូលផ្តុំជាមួយលោក ប្រាក់ សុវណ្ណរ៉ា ទៅប្រកួតមិត្តភាពនៅឡាវ និង វគ្គជម្រុះ Asian Cup ជាមួយ អាហ្វហ្គានីស្ថាន ៕
ដោយ៖ Dara Hunii