កូរ៉េខាងត្បូង ត្រៀមរៀបចំពិធីអបអរខួប ១ ឆ្នាំនៃការជួបគ្នាលើកដំបូងរវាងមេដឹកនំាប្រទេសបងប្អូនកូរ៉េទំាងពីរ

18396
  • រដ្ឋាភិបាលក្រុងសេអ៊ូល នឹងប្រារព្ធពិធីអបអរខួបមួយឆ្នាំនៃការបើកជំនួបកំពូលលើកដំបូងកាលពីឆ្នំាមុន រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាចុងសប្តាហ៍នេះ ប៉ុន្តែទីក្រុង ព្យុងយ៉ាង អាចនឹងមិនចូលរួមនោះឡើយ ។

    បើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ទីក្រុងសេអ៊ូលនឹងប្រារព្ធពិធីមួយនៅភូមិព្រំដែន ផាន់មុនជុម ជាទីដែលលោក មូន និង លោក គីម បានបង្ហាញស្នាមញញឹមដាក់គ្នាយ៉ាងកក់ក្តៅ និងឱបគ្នាប្រៀបដូចជាបងប្អូន ក៏ប៉ុន្តែការចូលរួមពីសំណាក់កូរ៉េខាងជើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។

    សូមរំលឹកថា ប្រមុខដឹកនំាប្រទេសបងប្អូនកូរ៉េទំាងពីរបានបើកជំនួបកំពូលជាលើកដំបូងកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨ នៅតំបន់ភូមិព្រំដែន ផាន់មុនជុម ដែលជាទីខណ្ឌចែកឧបទ្វីបកូរ៉េជាពីរចំណែក បន្ទាប់ពីមានភាពតានតឹងជាមួយគ្នាជាច្រើនឆ្នាំ ហើយវាក៏បានបើកផ្លូវសម្រាប់កិច្ចប្រជុំជាប្រវត្តិសាស្រ្តរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នៅសិង្ហបុរី នាពីខែក្រោយមកផងដែរ ៕

    ដោយ់៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី