កូរ៉េខាងជើងអះអាងថា លោក គីម នឹងធ្វើដំណើរទៅកាន់រុស្ស៊ី ដើម្បីចូលរួមជំនួបកំពូលជាមួយលោក ពូទីន

106383
  • មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនាពេលឆាប់ៗនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលជាលើកដំបូង ជាមួយលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយ ។

    ប្រភពបន្តថា នៅកំឡុងទស្សនកិច្ចនេះនាពេលខាងមុខ លោក គីម ជុងអ៊ុន ត្រូវគេរំពឹងថា បាននឹងកំពុងព្យាយាមស្វះស្វែងរកការគំាទ្រពីបរទេស ក្នុងគោលបំនងលើកកម្ពស់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសរបស់ខ្លួន ចាប់តាំងពីជំនួបកំពូលជាលើកទី ២ នៅវៀតណាម ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែកុម្ភៈ បានបរាជ័យ ។ សារព័ត៌មានរុស្ស៊ី កុមមែសេន បានចុះផ្សាយថាប្រមុខដឹកនាំប្រទេសទំាងពីរអាចនឹងជួបគ្នានៅឯសាកលវិទ្យាល័យ ហ្វា អេសស្ទឺន ហ្វេដឌើរ៉ល យូនីវើស៊ីតធី ក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្តូក នាថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។

    បើតាមសារព័ត៌មានរុស្ស៊ីដដែល រថភ្លើងរបស់លោក គីម ដែលមានដឹកប្រតិភូកូរ៉េខាងជើង ២៣០ នាក់អាចនឹងឆ្លងកាត់ព្រំដែនរុស្ស៊ី-កូរ៉េខាងជើង នៅព្រឹកថ្ងៃពុធស្អែកនេះ ហើយបើសិនជាលោក គីម ពិតជាជិះរថភ្លើងទៅកាន់ទីក្រុង វ្ល៉ាឌីវ៉ូស្តូកមែននោះ លោកអាចនឹងត្រូវចាយពេលធ្វើដំណើររហូតដល់ ២០ ម៉ោង ហើយអាចនឹងចេញដំណើរនៅល្ងាចថ្ងៃអង្គារនេះ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី