កាចម្លេះពៅ!!! យុវជនវ័យ ១៨ ឆ្នាំម្នាក់ ប្ដឹងក្រុមហ៊ុន Apple ទាមទារសំណង ១ ពាន់លានដុល្លារ

12439
  • ក្នុងពាក្យបណ្ដឹងមួយដែលបានដាក់ទៅកាន់តុលាការសហព័ន្ធក្រុងញូវយ៉ក នាថ្ងៃទី ២៣ ខែមេសា យុវជនវ័យ ១៨ ឆ្នាំ ឈ្មោះ Ousmane Bah បានប្ដឹងក្រុមហ៊ុន Apple ទាមទារសំណងជាទឹកប្រាក់រហូតដល់ ១ ពាន់លានដុល្លារ ។

    Bah បាននិយាយថាខ្លួនត្រូវបានគេចាប់ខ្លួនទាំងដែលគ្មានកំហុសទាក់ទងនឹងការប្លន់ទំនិញពីហាង Apple Store ដោយសារ តែឈ្មោះរបស់គេត្រូវបានភ្ជាប់នឹងចោរពិតប្រាកដ ។ Bah បានលម្អិតថាក្រុមហ៊ុន Apple បានមានកំហុសក្នុងការអនុញ្ញាតឱ្យអត្តសញ្ញាណរបស់ Bah ភ្ជាប់គ្នានឹងចោរពិតប្រាកដ ។ យុវជនរូបនេះថាខ្លួនបានបាត់នូវលិខិតរៀនបើកបរដែលមានឈ្មោះរបស់ខ្លួនសរសេរលើនោះ ប៉ុន្តែគ្មានរូបថតហើយទំនងជា ត្រូវបានចោរយកធ្វើជាអត្តសញ្ញាណ ។ Bah ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ៤ ព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ជាមួយនឹងដីកាចាប់ខ្លួនមានរូបថតដែលមិនដូច Bah សោះឡើយ ។ ទោះបីមុខមាត់ខុសគ្នាមែនប៉ូលិសនៅតែធ្វើការចាប់ខ្លួន ។

    អ្នកស៊ើបអង្កេតនៃស្នងការដ្ឋានញូវយ៉ក ជឿជាក់ថាចោរពិតប្រាកដបានប្រើប្រាស់លិខិតរៀនបើកបររបស់ Bah ធ្វើជាអត្តសញ្ញាណរបស់ខ្លួន ដែលបណ្ដាលឱ្យឈ្មោះរបស់ Bah មានជាប់ទាក់ទងនឹងមុខមាត់របស់ចោរ ។ ក្នុងពាក្យបណ្ដឹងនេះក៏មានរំលឹកអំពីបច្ចេកវិទ្យាស្កេនមុខនៅក្នុងហាងរបស់ក្រុមហ៊ុន Apple ប៉ុន្តែមិនច្បាស់ថាមានន័យបែបណានោះទេ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី