គេល្អណាស់!!! Man United បញ្ចូនក្រុមមន្ត្រីទៅឃ្លាំមើល Ronaldo ថ្មី បន្ទាប់ពីស៊ុតដូចរន្ទះ

10034
  • ក្លឹបបិសាចក្រហម Manchester United បានបញ្ជូនក្រុមមន្ត្រីរបស់ខ្លួនឱ្យទៅមើលខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប Benfica កីឡាករ Joao Felix អំឡុងពេលលេងទល់នឹងក្រុម Maritimo កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ។

    ខ្សែប្រយុទ្ធកំពុងឡើងជើងវ័យ ១៩ ឆ្នាំរូបនេះបានក្លាយជាគោលដៅពិសេសសម្រាប់ក្រុមយក្សនៅតំបន់អឺរ៉ុបក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅខាងមុខនេះ ក្នុងនោះរួមមានក្លឹប Juventus និង Manchester City ក៏សុទ្ធសឹងចាប់អារម្មណ៍តារាសញ្ជាតិព័ទុយហ្គាល់រូបនេះផងដែរ ខណះតម្លៃទិញផ្ដាច់កុងត្រារបស់គេគឺមានតម្លៃរហូតដល់ ១០៤ លានផោនឯណោះ ។ Man United បានឃ្លាំមើលការរីកចម្រើនរបស់ Felix អស់រយៈពេលជាង ១ ឆ្នាំមកហើយ ប៉ុន្តែគេទើបតែបង្ហាញភាពលេចធ្លោនៅប៉ុន្មានខែថ្មីៗនេះប៉ុណ្ណោះ ។

    ក្រុមមន្ត្រីរបស់ក្លឹបបីសាចក្រហម Manchester United លោក Joao Ferreira និងលោក Simon Wells បានទៅអង្គុយមើលការលេងរបស់ Felix ជាមួយក្រុម Maritimo ។ ក្នុងជំនួបនេះកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះស៊ុតបញ្ចូលទីបានចំនួន ២ គ្រាប់ម្នាក់ឯណោះក្នុងជ័យជម្នះ ៦ ទល់នឹង ០ ។ ខណះក្លឹប Juventus ក៏ធ្លាប់បាននិយាយជាមួយតំណាងរបស់ Felix ផងដែរ ខណៈ Man City ដែលបានធ្វើការឃ្លាំមើលជាបឋមបន្ទាប់ពីរូបគេបង្ហាញសមត្ថភាពល្អរកបាន Hat-Trick ទល់នឹងក្រុម Eintracht Frankfurt នៅក្របខ័ណ្ឌ UEFA Europa League ផងដែរ ៕

    ដោយ៖ តារា

    ប្រភព :
    Dailymail
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី