ក្ដៅ!!! មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ប្រទេស រុស្ស៊ី ហើយ

14697

នៅព្រឹកថ្ងៃពុធ ទី ២៤ ខែមេសា ឆ្នាំ ២០១៩ នេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងពិសេសទៅដល់ទីក្រុង Khasan ជាប់ព្រំដែនប្រទេសរុស្ស៊ីហើយ ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង Vladivostok ដើម្បីជួបពិភាក្សាការងារ ជាលើកដំបូងបំផុតជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ។

ទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានបញ្ជាក់ទៀតថាលោក គីម ជុងអ៊ុន អាចនឹងចំណាយពេលជាង ២០ ម៉ោងដោយធ្វើដំណើរតាមរថភ្លើងទៅកាន់ទីក្រុង Vladivostok នៃភាគខាងកើតបំផុតប្រទេស រុស្ស៊ី ។ ដោយឡែកជុំវិញដំណើរទស្សនកិច្ចនេះដែរ វិមានក្រឹមឡាំង ក៏បានឱ្យដឹងដែរថាមេដឹកនាំទាំង ២ នឹងត្រូវជួបគ្នាក្នុងទីក្រុង Vladivostok នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងសំណុំរឿងនុយក្លេអ៊ែរនៅលើឧបទ្វីប កូរ៉េ ។ អ្នកវិភាគយល់ឃើញថា លោក គីម ជុងអ៊ុន នឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកស្វែងរកការគំាទ្រ ពីរុស្ស៊ី បន្ទាប់ពីជំនួបរវាងលោកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅទទួលបរាជ័យ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី