សហព័ន្ធវាយកូនបាល់ រៀបចំវគ្គបណ្តុះបណ្តាលលើកទី ២ ដោយរំពឹងថា នឹងរកបានគ្រូបង្វឹកជាង ១០ នាក់បន្ថែម

22873
  • សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាន លើកទី ២ របស់ខ្លួន កាលពីម្សិលមិញ ក្រោមជំនួយថវិកាពីក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាវាយ កូនបាល់អន្តរជាតិ ITF នៅពហុកីឡដ្ឋានជាតិ ដែលមានរយៈពេល ៤ ថ្ងៃជាមួយនឹងក្តីរំពឹងខ្ពស់ថា នឹង ស្វែងរកបាននូវគ្រូ បង្វឹកកម្រិតមូលដ្ឋានប្រកបដោយគុណភាពជាង ១០ នាក់បន្ថែមទៀត សម្រាប់ការ អភិវឌ្ឍវិស័យកីឡាជំនាញ មួយនេះនៅកម្ពុជា ។

    លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា គូសបញ្ជាក់ថា កាលពីវគ្គ បណ្តុះបណ្តាលជាលើកដំបូង ក្នុងឆ្នាំ ២០១៨ កន្លងទៅ សហព័ន្ធផលិតបានគ្រូល្អត្រឹម ៥ នាក់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំនេះ សហព័ន្ធរំពឹងខ្ពស់ថានឹងផលិតបានគ្រូល្អយ៉ាងហោចណាស់ ១០ នាក់បន្ថែមទៀត ។
    វគ្គបណ្តុះបណ្តាលគ្រូបង្វឹកមូលដ្ឋាននេះត្រូវបានសហព័ន្ធវាយកូនបាល់កម្ពុជាវាយតម្លៃខ្ពស់ថា វាគឺជា ឱកាសល្អពុំធ្លាប់មាន ដោយសហព័ន្ធជំនាញមួយនេះ បានអញ្ជើញគ្រូជំនាញ មកពីក្រៅប្រទេស ចំនួន ៣ រូប ដើម្បីធ្វើជាវាគ្មិន និងបង្ហាត់បង្រៀនដល់កីឡាករ-ការិនី និងមន្ត្រីបច្ចេកទេសវាយកូនបាល់ កម្ពុជា ។

    គួរបញ្ជាក់ថា នេះលើកទី ២ ដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្វឹក កម្រិតមូលដ្ឋានដែលគាំទ្រថវិកាដោយក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធ វាយកូន បាល់អន្តរជាតិ ITF ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល ៤ ថ្ងៃ និងមានសិក្ខាកាមចូលរួម ចំនួន ២២ នាក់មកពីភូមិភាគធំៗរូមមាន៖ ខេត្ត សៀមរាប បាត់ដំបង កណ្តាលជាដើម ៕

    ដោយ៖ ពិទូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី