ទំនើបហួស!!! Tesla គ្រោងដាក់ឱ្យប្រើប្រាស់សេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តិ ជិះ ១,៦ គ.ម អស់តែ ៧០០ រៀល

17545
  • ក្រុមហ៊ុនអាមេរិក Tesla ត្រូវបានគេបង្ហើបថាកំពុងឈរលើផែនការណ៍ចង់ចេញផ្សាយសេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តិដោយឱ្យឈ្មោះថា Robo-Taxi ក្នុងឆ្នាំ ២០២០ ជាមួយគោលដៅដំណើរការឱ្យបាន ១ លានគ្រឿង ។

    រថយន្តបើកបរស្វ័យប្រវត្តិនេះនឹងប្រើប្រាស់នូវប្រព័ន្ធ Autopilot System ប្រើប្រាស់កាមេរ៉ា ៨ គ្រាប់ដើម្បីចាប់រ៉ាដា និងជា Sensor ជុំវិញម៉ាស៊ីន ។ លើសពីនេះដំណើរការនៃ Machine Learning ក៏អាចបញ្ជាឱ្យរថយន្តបើកបរត្រូវតាមគន្លងផ្លូវរក្សាចម្ងាយប្រព័ន្ធចតស្វ័យប្រវត្តិ និងការត្រួតពិនិត្យល្បឿនជាដើម ។ អ្វីដែលពិសេសការ Update ប្រព័ន្ធ Software ក៏ធ្វើទៅបានងាយតាមរយៈ OTA ។

    ចំណុចរសើបរបស់ Robo-Taxi ទាក់ទិននឹងកត្តាតម្លៃដោយសេវាកម្មនេះក្រុមហ៊ុន Tesla នឹងស៊ីថ្លៃពីអតិថិជនតែត្រឹម ១៨ សេន (ប្រមាណជាង ៧០០ រៀល) ប៉ុណ្ណោះក្នុងចម្ងាយដី ១.៦ គ.ម ធូរថ្លៃជាងតាក់ស៊ីធម្មតាដែលមានតម្លៃចន្លោះពី ២-៣ ដុល្លារក្នុងចម្ងាយដូចគ្នានេះ ។ សម្រាប់ការហៅតាក់ស៊ីដ៏ទំនើបនេះក៏អ្នកអាចធ្វើទៅបានតាមរយៈកម្មវិធីលើស្មាតហ្វូនដូចសេវាកម្មនៃក្រុមហ៊ុន Uber និង Lyft អ៊ីចឹងដែរ ៕

    ទស្សនាវីដេអូទាំងអស់គ្នា៖

    ដោយ៖ បូណា

    ប្រភព :
    Techmoblog
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី