ខ្សែប្រយុទ្ធសុំខ្មាស!! តោះទៅស្គាល់អ្នកចាំទីទាំង ៥ រូបដែលស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក

13512

តួនាទីជាអ្នកចាំទីមិនងាយបានស៊ុតបញ្ចូលទីគូប្រកួតនោះទេដោយសារត្រូវនៅមុខទីរបស់ខ្លួនរារាំងមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី។ យូរៗម្ដង គេឃើញមានអ្នកចាំទីស៊ុតពីចម្ងាយបញ្ចូលទី ឬស៊ុតប៉េណាល់ទី ឬក៏ឡើងតែតចុងម៉ោងជាដើម។ យ៉ាងណាក្ដីមានអតីតអ្នកចាំទីម្នាក់ ស៊ុតបញ្ចូលទីបាន ១០០គ្រាប់ក្នុងអាជីពរបស់ខ្លួនស្ទើរគួរឱ្យជឿ។ ខណះខាងក្រោមនេះគឺជាអ្នកចាំទីទាំង ៥ រូបដែលស៊ុតបញ្ចូលទីច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់៖

១/ អ្នកចាំទី Rogério Ceni (ប្រេស៊ីល) ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០១៥ បានស៊ុតបញញចូលទី ១៣១ គ្រាប់

២/ អ្នកចាំទី Jose Luis Chilavert (ប៉ារ៉ាហ្គាយ) ពីឆ្នាំ ១៩៨២ ដល់ឆ្នាំ ២០០៤ បានស៊ុតបញ្ចូលទី ៦៧ គ្រាប់

៣/ អ្នកចាំទី Jorge Campos (ម៉ិកស៊ីកូ) ឆ្នាំ ១៩៨៨ ដល់ឆ្នាំ ២០០៤ បានស៊ុតបញ្ចូលទី ៤៦ គ្រាប់

៤/ អ្នកចាំទី Dimitar Ivankov (ប៊ុលហ្គារី) ឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១១ បានស៊ុតបញ្ចូលទី ៤២ គ្រាប់

៥/ អ្នកចាំទី René Higuita (កូឡុំប៊ី) ឆ្នាំ ១៩៨៥ ដល់ឆ្នាំ ២០១០ បានស៊ុតបញ្ចូលទី ៤១ គ្រាប់

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី