Man Utd សម្រួលផ្លូវឱ្យ Man City ឡើងទៅឈរកំពូល PL វិញ ខណះខ្លួនខ្ទាតឆ្ងាយពី Top-4 (វីដេអូ)

7741

ក្រុមការពារតំណែងជើងឯក Manchester City បានបំបាក់ក្រុមរួមទីក្រុង Manchester United ក្នុងជំនួបក្របខ័ណ្ឌ Premier League កាលពីយប់មិញក្នុងលទ្ធផល ២-០ នៅទឹកដី Old Trafford ដើម្បីឡើងទៅឈរនៅកំពូលតារាងក្របខ័ណ្ឌ Premier League សារជាថ្មី ដោយនាំមុខក្លឹបហង្សក្រហម Liverpool ចំនួន ១ ពិន្ទុ ។

បន្ទាប់ពីបញ្ចប់ការប្រកួតនៅក្នុងតង់ទី ១ ដោយគ្មានការស៊ុតបញ្ចូលទី ដោយឈានចូលដល់តង់ទី ២ ក្រុមមេឃខៀវ Manchester City បានរកគ្រាប់បាល់នាំមុខនៅនាទីទី ៥៤ ដោយតារាឆ្នើមសញ្ជាតិព័ទុយហ្គាល់ Bernardo Silva ហើយក្នុងជំនួបនោះក៏ជាការបង្ហាញខ្លួនចំនួន ១០០ ប្រកួតរបស់គេសំរាប់ក្លឹបផងដែរ ។

បន្ទាប់ពីការស៊ុតបញ្ចូលទីរបស់ Silva រួចមកនៅ ១២ នាទីក្រោយខ្សែបម្រើវ័យក្មេងសញ្ជាតិអាល្លឺម៉ង់ Leroy Sane ដែលបានប្ដូរចូល រួចបានស៊ុតបញ្ចូលទីគ្រាប់ទី ២ ដែលធ្វើឱ្យ Man City បំបែកកំណត់ត្រារកគ្រាប់បាល់បាន ១៥៧ គ្រាប់នៅក្នុងមួយរដូវកាលគិតគ្រប់ការប្រកួតពានរង្វាន់ទាំងអស់ ៕

ទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖

ដោយ៖ ពិទូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី