ក្រុមមន្ទីរអប់រំយុវជននិងកីឡា ខេត្តប៉ៃលិន&ខេត្តកំពង់ស្ពឺ ធ្លាក់ចេញពីពាន ឯ.ឧ ហង់ ជួនណារ៉ុង មុនគេប្រចាំពូល “ក”

7777

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ ឯកឧត្តម បណ្ឌិតសភាចា្យ ហង់ ជួនណារ៉ុន លើកទី ២ ឆ្នាំ ២០១៩ នេះ បានឈានដល់សប្តាហ៍ទី ៤ ហើយកាលពីថ្ងៃទី ២៤ នៅពហុកីឡដ្ឋានជាតិ ដោយរកក្រុមដើរចេញមុនគេ ក្នុងពូល ក គឺក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិន និងមន្ទីរអប់រំយុវជន ខេត្តកំពង់ស្ពឺ ។

គួររំលឹកថា ពានរង្វាន់ ឯកឧត្តម រដ្ឋមន្រ្តីឆ្នាំនេះ នេះមាន ២១ ក្រុមចូលរួម មានអគ្គនាយកដ្ឋានទាំង ៦ និងអគ្គាធិការដ្ឋាន ១ ចំណុះ ក្រសួងអប់រំ យុវជន និងកីឡា និងរាជធានី ខេត្តចំនួន ១៤ រួចធ្វើការប្រកួតបែងចែកជា ៤ ពូល ដែលមក ពីមន្ទីរអប់រំ ខេត្ត ក្រុងនានា ។ ដោយធ្វើការប្រកួតជម្រុះស្វែងរក ២ ក្រុមខ្លាំង ក្នុងមួយពូលបន្តទៅវគ្គខ្វែង រួចឈានទៅវគ្គផ្តាច់ព្រាត់ ដើម្បីរកក្រុមជើងឯកតែម្តង ។ ចំពោះគោលបំណងវិញ គឺរួមចំណែក និងលើកកម្ពស់សុខមាលភាពមន្ត្រីរាជការទាំងផ្លូវកាយ ផ្លូវចិត្ត សាមគ្គីភាព មិត្តភាព ភាពសប្បាយរីករាយ និងកិច្ចសហប្រតិបត្តិការការងារ រវាងអង្គភាពចំណុះទីស្តីការ និងមន្ទីរអប់រំយុវជន និងកីឡា ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារកាន់តែល្អប្រសើរនៅតាមអង្គភាពនានា ចំណុះទីស្តីការក្រសួង និងមន្ទីរអប់រំយុវជន និងកីឡា ជាពិសេសថ្នាក់ដឹកនាំក្រសួង និងមន្ត្រីអប់រំទាំងអស់ ។

រីឯលទ្ធផល ក្នុងពូល ក ដែលធ្វើការប្រកួតម្សិលមិញវិញ ក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រៃវែង ៣:២ ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ , ក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង ៩:០ ក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្ត ប៉ៃលិន និងក្រុមអគ្គនាយកដ្ឋានកីឡា ៣:២ ក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ធំ ។ ហើយសម្រាប់ថ្ងៃនេះក្នុងពូលខ ក្រុមមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង ប៉ះ អគ្គនាយកដ្ឋានយុជន និងក្រុមមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះវិហារ ប៉ះ ក្រុមមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ ឯកឧត្តម បណ្ឌិតសភាចា្យ ហង់ ជួនណារ៉ុន លើកទី ២ ឆ្នាំ ២០១៩ នេះ សម្រាប់ប្រាក់រង្វាន់វិញ ក្រុមជ័យលាភីលេខ ១ ទទួលបានប្រាក់ ៤ លានរៀល ជើងឯករងបាន ៣ លានរៀល និងលេខ ៣ បាន ២ លានរៀល ។ ហើយក៏មានប្រាក់រង្វាន់ផ្ដល់ជូនដល់កីឡាករលេងល្អជាងគេ កីឡាករស៊ុតបានច្រើនជាងគេ អ្នកចាំទីល្អជាងគេ និងឈុតដែល ស្អាត់ជាងគេផងដែរ ៕

ដោយ៖ ពិទូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី