អនុរដ្ឋលេខាធិការក្រសួងអប់រំ ផ្តាំផ្ញើរ ដល់សិក្ខាកាមជាគ្រូបង្វឹក ត្រូវយកចំណេះដឹងពីវគ្គនេះទៅអនុវត្តប្រកបដោយគុណផលខ្ពស់ ដល់កីឡាករ-កីឡាការិនី

8703

អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៊ូ ជុំសេរី ផ្តាំផ្ញើរឱ្យសិក្ខាកាមជាគ្រូបង្វឹក ត្រូវយកចំណេះដឹងពីវគ្គនេះទៅអនុវត្ត ប្រកបដោយគុណផលខ្ពស់ ដល់កីឡាករ-កីឡាការិនី ការថ្លែបែបនេះធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្តាលស្ដីពីការៀបចំផែនការ និងទ្រឹស្ដីហាត់ហ្វឹកហ្វឺនសម្រាប់គ្រូបង្វឹក គ្រូជំនួយជម្រើសជាតិ និងក្រុមថ្នាល នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនថ្មី ក្នុងពហុកីឡដ្ឋានជាតិ ។

តាមរបាយការណ៍លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹតហ្វឺនកីឡា បានឱ្យដឹងថា សិក្ខាសិលានេះ មានសិក្ខាកាមសរុប  ១៦៥ នាក់ មកពីសហព័ន្ធកីឡាជាតិ ៣៤ និងគ្រូបង្វឹកកីឡាជនពិការ ១០ នាក់ ពីគ្រូឧទ្ទេសជំនាញៗ ៦ រូប មាន ឯកឧត្តម ប៊ូ ជុំសេរី , ឯកឧត្តម វ៉ាត់ ចំរើន លោក ប្រាក់ សុវណ្ណារ៉ា លោក ព្រំ វណ្ណារឿន លោក វេជ្ជបណ្ឌិត ស្តើង ជា និងលោក រ៉ាម៉ា ក្នុងគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការបង្ហាត់ និងការហាត់របស់ក្រុមជម្រើសជាតិ និងក្រុមថ្នាលឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មានន័យថា មានផែនការល្អ ហើយត្រូវអនុវត្តផែនការនោះឱ្យបានត្រឹមត្រូវទៀត ទើបការបង្ហាត់ និងការហាត់បានទទួលលទ្ធផលល្អ ហើយគុណផលកើនឡើងនៅព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី ៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆកា ឆ្នាំ ២០១៩ ជាពិសេសត្រៀមស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងការប្រកួតជាលក្ខណៈអន្តរជាតិនានា ។

ឯកឧត្តម ប៊ូ ជុំសេរី បានផ្តាំផ្ញើរឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ក្រេបយកចំណេះដឹងពីគ្រូឧទ្ទេស នឹងខិតខំស្រាវជ្រាវ ដើម្បីយកមកផ្សព្វផ្សាយ ដើម្បីបង្កើនសិទ្ធផលកីឡាករ កីឡាការិនីអោយមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ហើយយកទៅអនុវត្តឲ្យអស់លទ្ធភាព ចំទិសដៅ និងប្រកបដោយគុណផលខ្ពស់ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី ៣០ នៅប្រទេសហ្វីលីពីន និងការប្រកួតជាលក្ខណ:អន្ដរជាតិនានា ប្រកបដោយជោគជ័យ និងជៀសឲ្យផុតពីការប្រើប្រាស់សារធាតុញៀន បើឈ្នះៗ ដោយកិត្តិយស ជាពិសេសស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ នៅកម្ពុជាអោយទទួលបានជោគជ័យ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី