គេឡើងជើង!!! Hazard កំពុងឈរនៅលើគេក្នុងនាមជាកីឡាករ Assist ច្រើនបំផុតក្នុងលីគយក្សទាំង ៥

12846
  • តារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea ខ្សែបម្រើស្លាប Eden Hazard បានកំពុងឈរនៅលើគេក្នុងនាមជាកីឡាករបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ( Assist ) ចូលទីច្រើនជាងគេក្នុងលីគកំពូលយក្សទាំង ៥ ដោយ Assist សម្រេចបានចំនួន ១៣ ដង ដែលស្មើគ្នានឹងខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប FC Barcelona កីឡាករ Lionel Messi និងខ្សែស្លាបវ័យក្មេងរបស់ក្លិប Borussia Dortmund កីឡាករ Jandon Sachs ។

    ខណះដែលកីឡាករដែលកំពុងតាមពីក្រោយ Hazard រួមានខ្សែបម្រើក្លឹប Tottenham Hotspur កីឡាករ Christian Eriksen, ខ្សែស្លាប Bournemouth កីឡាករ Ryan Fraser និងខ្សែបម្រើរបស់ក្លឹប Nimes កីឡាករ Tenji Savanier ដែល Assist សម្រេចបានចំនួន ១២ ដង ។ ទោះជាយ៉ាងណាក៏ដោយ Hazard បានក៏មិនខុសពីលោក Salah ដែរដោយកីឡាករទាំងពីររូបនេះបានជម្រុះចេញពីបញ្ជីបេក្ខជន ៦ រូបចុងក្រោយនៃពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំនៅក្របខ័ណ្ឌ Premier League នារដូវកាលនេះ ។

    សូមបញ្ជាក់ផងដែរថា ក្នុងរដូវកាល ២០១៨/២០១៩ នេះ ខ្សែស្លាបសញ្ជាតិបែលហ្សិក Eden Hazard បង្ហាញខ្លួនបានចំនួន ៣៤ ដង ដោយស៊ុតបញ្ចូលទិបានចំនួន ១៦ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ១៣ លើកនៅក្នុងក្របខ័ណ្ឌ Premier League ៕

    ដោយ៖ តារា

    ប្រភព :
    The Sun
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី