កក្រើកទៀតហើយកនយើង!!! កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះ AFC U19 នៅចុងឆ្នាំនេះ

17176

កម្ពុជា បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U19 Championship នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អាស៊ី ។

ក្នុងនោះព្រឹត្តិការណ៍ AFC បានបែងចែកជា ២ តំបន់ គឺតំបន់ខាងកើត និងតំបន់ខាងលិច ។ ដោយខាងកើតប្រទេសដែលនឹងធ្វើជាម្ចាស់ផ្ទះរួមមាន កម្ពុជា ឆានីសតៃប៉ិ មីយ៉ាន់ម៉ា និងវៀតណាម ។ សម្រាប់ខាងលិចវិញក្រុមជាម្ចាស់ផ្ទះមាន បារ៉ែន អ៊ីរ៉ាក់ អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត និងតាហ្ស៊ីគីស្ថាន ។ ការប្រកួតនឹងធ្វើឡើងនៅចុងឆ្នាំនេះដើម្បីស្វែងរកក្រុមឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រនៅឆ្នាំ ២០២០ នៅប្រទេសជប៉ុន ។

សូមរំលឹកឱ្យដឹងផងដែរថា កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះម្ដងរួចមកហើយកាលពីឆ្នាំ ២០១៩ កន្លងទៅ ប៉ុន្តែមិនទទួលបានឱកាសឡើងទៅជុំផ្ដាច់ព្រ័ត្រនោះទេ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី