
ថ្មីៗនេះយោងតាមគេហទំព័រ Starmometer បានមានការបោះឆ្នោតក្នុងកម្នវិធី«នារីដែលមានសម្រស់ស្រស់ស្អាតជាងគេលើពិភពលោក»។ លើសពីនេះការប្រកួតនេះមានវត្តមានរបស់តារាស្រីដែលពោរពេញដោយសម្រស់ស្រស់សោភាមកពីបណ្ដាប្រទេសនានាជាច្រើនមានដូចជាប្រទេសហ្វីលីពីន ថៃ កូរ៉េ អ៊ីស្រាអ៊ែល តៃវ៉ាន់ ព្រមទាំងសហរដ្ឋអាមេរិកទៀតផង ។
Yaya Urassaya
អ្វីដែលពិសេសនោះគឺបន្ទាប់ពីលទ្ធផលបានប្រកាសរួចមកធ្វើឱ្យហ្វេនៗរបស់តារាស្រីជនជាតិថៃពីរដួងមានភាពសប្បាយរីករាយយ៉ាងខ្លាំងគឺតារាសម្ដែងកីឡាករ Yaya Urassaya និងសមាជិកប្រចាំក្រុម Blackpink Lisa ក៏បានជាប់ឈ្មោះក្នុងបញ្ជីនោះដែរ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៏ខ្លាំងជាងនេះទៅទៀតគឺនាង Lisa បានស្ថិតនៅលេខរៀងទីពីរដោយទទួលបានសម្លេងឆ្នោតរហូតដល់ ២៤៦,៩៨០ សម្លេង ។ ស្របពេលដែល Yaya ជាប់លេខរៀងទី ៣ ទទួលបាន ១២៤,៧១២ សម្លេង ។
Lisa
គួរបញ្ចាក់ផងដែរថា បេក្ខនារីដែលទទួលបានចំណាត់ថ្នាក់លេខ ១ គឺតារាសម្ដែងជនជាតិហ្វីលីពីន Liza Soberano ខណះដែលតារាចម្រៀងដ៏ល្បីរបស់សហរដ្ឋអាមេរិកនាង Selena Gomez ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ៕
ដោយ៖ វី