ត្រូវ!!! វិរះបុរសបីសាចក្រហមម្នាក់រិះគន់ចំៗតែម្ដងថា Pogba គឺជាបញ្ហាធំបំផុតសម្រាប់ Man Utd

7449

អតីតកីឡាកររបស់ក្លឹប Manchester United លោក Roy Keane ដែលជាចំណែកជួយបិសាចក្រហមក្លាយជាជើងឯកក្របខ័ណ្ឌ Premier League ចំនួន ៧ សម័កាល និង UEFA Champions League ចំនួន ១ ដង នោះក្នុងសប្តាហ៍នេះបានចាប់ផ្តើមលើកឡើងរិះគន់ពីកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United ។ ហើយការរិះគន់នោះគឺសម្តៅខ្លាំងទៅលើកីឡាករ Paul Pogba តែម្ដង ។

ការរិះគន់នេះបានធ្វើឡើងក្នុងពេលលោក Roy Keane ចូលរួមផ្តល់មតិយោបល់ពីទម្រង់លេងរបស់ Man Utd លើកញ្ចក់ទូរទស្សន៍ Sky Sports បន្ទាប់ពីបរាជ័យ ២ ប្រកួតជាប់គ្នារបស់ក្រុម Manchester United ។ អតីតប្រធានក្រុមបិសាចក្រហមរូបនេះបានព្រមានថាកីឡាករដែលធ្លាប់ទម្លាក់លោក Jose Mourinho បានពីឡានក្រុងនៅពេលនេះក៏កំពុងតែទម្លាក់លោក Ole Gunnar Solskjaer ដូចគ្នាដែរ ។ ការនិយាយនេះទោះបីពេលខ្លះមិនបញ្ចេញឈ្មោះចំ ប៉ុន្តែគេអាចដឹងថាលោកគៀសម្តៅត្រង់ទៅលើកីឡាករ Paul Pogba ពីព្រោះលោកក៏បានរិះគន់ថាកីឡាករវ័យ ២៦ ឆ្នាំរូបនេះគឺជា «បញ្ហាធំ» សម្រាប់ Man Utd ដោយសារតែ «ការពោរពេញដោយចរិតអាក្រក់» របស់គេ ។

លោក Keane បានបន្តថា៖ ” គេ (Pogba) ជាក្មេងមានសមត្ថភា ពប៉ុន្តែយើងតែងតែនិយាយដដែលជាដដែលថារាល់ពេលដែលយើងឃើញគាត់ក្នុងការប្រកួតគេគ្មានភាពរហ័សរហួន ឬក៏រត់មកក្រោមអីទេ ។ គេជាបញ្ហាសម្រាប់ United ” ។

លោក Keane បានចាត់ទុកបញ្ហារបស់ Pogba ជារឿងធំដែលក្លឹបត្រូវដោះស្រាយព្រោះរូបគេជាកីឡាករសំខាន់ ប៉ុន្តែបែរជាធ្វើរឿងមិនសមរម្យ និងនិយាយប៉ះពាល់ដល់ក្រុមទាំងមូលទៅវិញ ។ មួយវិញទៀតប៉ុន្មានប្រកួតមកនេះកីឡាករជម្រើសជាតិបារាំងរូបនេះក៏លេងមិនល្អ និងបង្កកំហុសច្រើនទៀត ។ កាយវិការរបស់ Pogba ដែលតែងតែលើកដៃឡើងលើបង្ហាញការមិនពេញចិត្តនោះគឺជារឿងធំសម្រាប់ដោះស្រាយ ។

គួរជម្រាបជូនថា នេះមិនមែនជាលើកទី ១ ទេដែលកីឡាករ Paul Pogba ទទួលបានការរិះគន់ពីអាកប្បករិយាដែលមិនសមាមាត្រនឹងភាពជាកីឡាករលេចធ្លោទទួលបានប្រាក់បៀរវត្សខ្ពស់ ២៩ ម៉ឺនផោនក្នុងមួយសប្តាហ៍នៅ Man Utd ។ ពីមុនសូម្បីតែលោក Alex Ferguson ក៏ធ្លាប់ប្រាប់លោក Jose Mourinho បានថាកុំឱ្យទិញកីឡាករម្នាក់នេះពីក្រុម Juventus វិញដែរ ប៉ុន្តែកាលណោះលោក Mourinho បានជំនះទិញមករហូតធ្វើឱ្យខ្លួនត្រូវបានក្លឹបបណ្តេញចេញ ។ លោក Jose Mourinho ខ្លួនឯងក្រោយពេលគេបណ្តេញហើយក៏ធ្លាប់លើកឡើងដែរថានៅ Man Utd បានបើអ្នកណាមិនព្រមផ្គាប់ចិត្ត Pogba នោះគេនឹងមានបញ្ហា ៕

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី