កូនម្ចាស់ក្លឹបបឹងកេត អាចជាកុមារកម្ពុជាដំបូងបំផុតដែលក្លាយជាយុវជនរបស់ Barcelona

14659

កូនប្រុសម្ចាស់ក្លឹបបឹងកេត កុមារា Kasidej Vasunan ហៅ Dome បានជាប់ជុំដំបូងក្នុងការធ្វើតេស្ដ ទៅហាត់នៅក្លឹប FC Barcelona ហើយ ក្រោយពីហ្វឹកហាត់តេស្ដសមត្ថភាពជាមួយក្មេងៗមកពីបណ្ដាប្រទេសជាច្រើនទៀត ។

កូនប្រុសរបស់លោកស្រី ពុទ្ធ ធីតា ដែលគេស្គាល់ជាប្រធានក្លឹបបាល់ទាត់បឹងកេត បានចេញដំណើរទៅប្រទេសអេស្ប៉ាញ តាមការកោះហៅរបស់សាលាបាល់ទាត់ក្លឹប FC Barcelona ដើម្បីសាកល្បងសមត្ថភាពចូលហ្វឹកហាត់នៅទីនោះ ។

ក្រោយពីការធ្វើតេស្ដមក លទ្ធផលជុំដំបូង រូបគេបានជាប់ជាស្ថាពរហើយ ខណៈដែលជុំទី ២ នឹងធ្វើឡើងម្ដងទៀតនៅថ្ងៃទី ៥ ខែក្រោយនេះ ។ ប្រសិនបើក្មេងប្រុសម្នាក់នេះជាប់ទៅមែន នោះនឹងក្លាយជាជនជាតិខ្មែរដំបូង បានទៅហ្វឹកហាត់នៅអឺរ៉ុប ជាពិសេសក្លឹបធំបំផុត Barcelona ទៀតផង ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី