Adebayor ៖ Mourinho តែងតែជះកំហឹងដាក់ Ronaldo បើទោះបីជាគេរកបាន Hat-Trick ក៏ដោយ

15252
  • កីឡាករ Emmanuel Adebayor បានបង្ហើបប្រាប់ពីកំហឹងដែលលោក Jose Mourinho បានបានជះទៅលើកីឡាករគ្រប់រូបនៅក្លិប Real Madrid រួមទាំងកីឡាករ Cristiano Ronaldo បានផងដែរ ។ Adebayor បាននិយាយក្នុងន័យធៀបថាលោក Jose Mourinho បានសម្លាប់ទឹកចិត្តកីឡាករគ្រប់រូបនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្លិប Real Madrid សូម្បីតែ Cristiano Ronaldo ក៏មិនរួចខ្លួនដែរ ។

    កីឡាករជម្រើសជាតិតូហ្គោរូនេះលេងបានពាក់កណ្ដាលរដូវកាល ២០១០២០១១ នៅទឹកដី Santiago Bernabeu ក្នុងកុងត្រាខ្ចីជើងចំពេលដែលលោក Mourinho បានកំពុងដឹកនាំក្លឹបមួយនេះ ។ ហើយ Adebayor បាននិយាយអំពីស្ថានភាពជម្លោះនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នៅពេលដែលលោក Mourinho បានបញ្ចេញកំហឹងដាក់កីឡាករ Ronaldo ដែលមានសញ្ជាតិព័រទុយ ហ្កាល់ដូចគ្នា ។

    Adebayor បានរំឮកប្រាប់សារព័ត៌មាន Sportsmail បានថា៖ ” នៅក្លិប Real Madrid ក្នុងការប្រកួតមួយដែលយើងលេងឈ្នះ ៣ ទល់នឹង ០ ក្នុងតង់ទី ១ លោក Mourinho បានដើរចូលមកក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយចាប់ផ្ដើមបញ្ចេញកំហឹងដាក់មនុស្សគ្រប់គ្នា ។ គាត់ទាត់ទូរទឹកកក ទាត់ទូរទស្សន៍ ជះទឹក គាត់សម្លាប់គេឯងគ្រប់គ្នា ។ ខ្ញុំនៅចាំថាមានម្ដងនុះគាត់បានសម្លាប់ Ronaldo បន្ទាប់ពីគេរកបានគ្រាប់បាល់ Hat-Trick ” ។

    រូបគេបន្តថា៖ ” គាត់និយាយថាគ្រប់គ្នាចាត់ទុកអ្នកឯងជាកីឡាករដែលល្អបំផុតក្នុងលោក ហើយអ្នកឯងលេងអន់យ៉ាងនេះ ។ អ្នកឯងបង្ហាញឱ្យខ្ញុំឃើញផងថាអ្នកឯងជាកីឡាករដែលលេងបានល្អបំផុតនោះ ។ Cristiano បានទទួលយកការស្ដីបន្ទោសនោះ ។ គេរកបានគ្រាប់បាល់ Hat-Trick ប៉ុន្តែអ្នកចាត់ការបែរជាផ្ដោតទៅលើគ្រាប់បាល់ដែលគេស៊ុតមិនចូលទៅវិញ ” ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី