
លោក Horacio Sala ដែលត្រូវជាឪពុករបស់ខ្សែប្រយុទ្ធក្លឹប Cardiff អតីតកីឡាករ Emiliano Sala បានទទួលមរណភាពហើយក្នុងជន្មាយុ ៥៨ ឆ្នាំដោយជំងឺគាំងបេះដូងកាលព ថ្ងៃអង្គារ ។
ឪពុក Sala
លោក Daniel Ribero ដែលជាមិត្តភ័ក្ដិរបស់ Sala និងជាប្រធានក្លឹប San Martin de Progreso បាននិយាយប្រាប់ C5N TV ថា លោក Sala បានទទួលមរណភាពមុនពេលដែល ក្រុមគ្រូពេទ្យមកដល់ផ្ទះរបស់លោកនៅ Progeso ប្រទេសអាហ្សង់ទីន ។ លោក Horacio Sala បានស្លាប់ក្នុងអំឡុងពេលជាង ៣ ខែបន្ទាប់ពីកូនប្រុសរបស់លោកកីឡាករ Emiliano Sala បាត់បង់ជីវិតដោយគារធ្លាក់យន្តហោះនៅច្រកសមុទ្រអង់គ្លេស កាលពីខែមករាកន្លងទៅ ។
រូបថត Sala ពេលស្លាប់
សូមរំលឹកផងដែរថា អតីតខ្សែប្រយុទ្ធ Emiliano Sala បានផ្ទេរចេញពីក្លឹប Nantes នៃលីគកំពូលបារាំងទៅកាន់ក្លឹប Cardiff City ក្នុងតម្លៃខ្លួន ១៥ លានផោន ប៉ុន្តែជាអកុសលកីឡាកររូបនេះបានធ្លាក់យន្តហោះស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលហោះទៅចូលរួមជាមួយក្លឹបថ្មីរបស់ខ្លួន ៕
ដោយ៖ តារា