Sterling ៖ មិនថាខ្ញុំ ឬក៏អ្នកណានោះទេ សុទ្ធតែមិនចង់ឃើញ Liverpool ឈ្នះ Premier League

12032

ខ្សែបម្រើ-ប្រយុទ្ធរបស់ក្លឹប Manchester City កីឡាករ Raheem Sterling បានទទួលពាន ដែលរៀបចំដោយទូរទស្សន៍ទូរទស្សន៍ BT Sport កាលពីថ្ងៃទី ២៥ កន្លងទៅ ។ ខណះដែលកីឡាកររូបនេះបាននិយាយថា មិនថាខ្លួនគេផ្ទាល់ឬនរណាៗទេ សុទ្ធតែមិនចង់ឃើញក្លឹបហង្សក្រហម Liverpool ឈ្នះពានក្របខ័ណ្ឌ Premier League នារដូវកាលនេះ ។

អតីតកីឡាកររបស់ក្លឹបហង្សក្រហម Liverpool រូបនេះបាននិយាយថា៖ ” ចំពោះការប្រជែងដណ្ដើមពានក្របខ័ណ្ឌ Premier League ជារឿងស្វិតស្វាញមួយជាពិសេសនៅមុនប្រកួតប៉ះនឹងក្លឹប Manchester United ។ បើសិនជាមានការភ្លាត់បន្តិចនោះយើងនឹងឃើញពួក Liverpool ឈរកំពូលតារាងនៅពីលើយើង ។ អ្នកក៏មិនចង់ឃើញបែបនេះ ( Liverpool ឈ្នះក្របខ័ណ្ឌ Premier League) ខ្ញុំក៏អត់ដែរ ហើយខ្ញុំគិតថាគ្មានអ្នកចង់ឃើញបែបនេះទេ ” ។

សូមរំលឹកផងដែរថា Raheem Sterling ខិតជិតនឹងឈ្នះពានក្របខ័ណ្ឌ Premier League ទៅហើយកាលពីគេលេងឱ្យក្លិប Liverpool កាលពីឆ្នាំ ២០១៤ តែក្រោយមករូបគេបានផ្ទេរមកកាន់ក្លឹប Manchester City នៅក្នុងឆ្នាំ ២០១៥ ក្នុងតម្លៃផ្ទេរ ៤៩ លានផោន ហើយបានឈ្នះក្របខ័ណ្ឌ Premier League ជាមួយក្រុមដែលមានរហ័សនាមមេឃខៀវនេះកាលពីឆ្នាំ ២០១៨ ៕

ដោយ៖ តារា

ប្រភព :
Dailymail
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី