កុំចេះតែហ៊ាន!!! នៅតែចចេសមិនព្រមបិទទូរស័ព្ទអំឡុងពេលជិះយន្តហោះត្រូវជាប់គុក ៥ ថ្ងៃ

23539

ចិន ជាប្រទេសដែលមានវិន័យតឹងរ៉ឹងបំផុតសម្រាប់ការហោះហើរ ហើយតាមការចុះផ្សាយរបស់វិបសាយព័ត៌មានចិន China.org បានឱ្យដឹងថា មានអ្នកដំណើរ ៣ នាក់ដែលហោះហើរចន្លោះថ្ងៃទី ៥ ខែមករា ដល់ថ្ងៃទី ៦ ខែកុម្ភៈ ត្រូវបានចាប់ខ្លួនដោយសារ ប្រើទូរសព្ទនៅលើយន្តហោះ ។

ក្នុងចំណោម ៣ នាក់រួមមានស្ត្រីម្នាក់ឈ្មោះ Zhang ដែលបានចចេសមិនព្រមបិទទូរសព្ទរបស់ខ្លួនពេលយន្តហោះរៀបចេញដំណើរ និងបាននិយាយទូរសព្ទអំឡុងពេលហោះហើរទៀតផង ។ ជាលទ្ធផលស្ត្រីរូបនេះត្រូវជាប់គុករយៈពេល ៥ ថ្ងៃ ។ អ្នកដំណើរទី ២ ឈ្មោះ Niu ក៏ត្រូវបានឃាត់ខ្លួនដោយសារការប្រើទូរសព្ទ ប៉ុន្តែជាប់ឃុំតែ ៣ ថ្ងៃប៉ុណ្ណោះ ។ អ្នកដំណើរចុងក្រោយឈ្មោះ Wang ប្រហែលជាអ្នកដំណើរស៊យជាងគេ ។ អ្នកដំណើរដែលគេមិនបានបញ្ជាក់ពីភេទរូបនេះត្រូវគេចោទប្រកាន់ថា បានស្ដាប់ចម្រៀងអំឡុងពេលរៀបចេញដំណើរ និងពេលចុះចត ។ Wang ក៏ត្រូវជាប់ឃុំរយៈពេល ៥ ថ្ងៃដែរ ប៉ុន្តែក៏អាចត្រូវប្រឈមនឹងការពិន័យជាទឹកប្រាក់ចំនួន ៧,២៦៥ ដុល្លារទៀតផង ។

ទាក់ទងនឹងការប្រើប្រាស់ទូរសព្ទលើយន្តហោះឯណោះវិញគឺរលកសញ្ញារបស់ទូរសព្ទអាចបង្កជាការរំខានដល់អ្នកបើកយន្តហោះមួយចំនួន និងអ្នកគ្រប់គ្រងចរាចរខាងជើងអាកាស ។ ត្បិតថាមិនមែនជាកម្រិតគ្រោះថ្នាក់អ្វី ប៉ុន្តែវាពិតជាធ្វើឱ្យរំខានដល់ដំណើរការនៃការងារណាស់ ៕

ដោយ៖ បូណា

ប្រភព :
Cnet
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី