អារ៉ាប់រួម ជះលុយ ១៣០ ពាន់លានដុល្លារ ប្រែវាលខ្សាច់ឱ្យទៅជាឃ្លាំងផលិតអគ្គីសនីធំបំផុតក្នុងលោក

14030

ប្រទេស អារ៉ាប់រួម បាននិងកំពុងកែច្នៃវាលខ្សាច់ទៅជាឧទ្យានផ្ទាំងសូឡាដ៏ធំសម្បើមបំផុតមួយសម្រាប់ផលិតអគ្គិសនីប្រើប្រាស់សម្រាប់មនុស្សរាប់លាននាក់ ។

យោងតាមអាជ្ញាធរថាមពល និងធនធានទឹក ឌូបៃ បានឱ្យដឹងថា គម្រោងដ៏មហិមានេះត្រូវបានអភិវឌ្ឍអស់រយៈពេល ៨ ឆ្នាំហើយ ដោយចំណាយទឹកប្រាក់ជាង ១៣០ ពានលានដុល្លារ ។ នៅពេលសាងសង់រួចវានឹងអាចផ្គត់ផ្គង់អគ្គិសនីដល់ផ្ទះចំនួនជាង ១,៣ លានខ្នង និងអាចផលិតអគ្គិសនីបានចំនួន ៥ ពាន់មេហ្គាវ៉ាត់ ។ យ៉ាងណាមិញមកទល់ពេលនេះក្រុមការងារកំពុងជួបប្រទះនឹងបញ្ហាប្រឈមមួយគឺដោយសារដីខ្សាច់ដែលបក់មកទុំលើ ផ្ទាំងសូឡាដែលធ្វើឱ្យការផលិតអគ្គិសនីធ្លាក់ចុះ ។ ដូច្នេះពួកគេកំពុងអភិវឌ្ឍថ្នាំសម្រាប់លាបកុំឱ្យដីខ្សាច់ទុំពីលើផ្ទាំងសូឡាក៏ដូចជាអភិវឌ្ឍប្រព័ន្ធសម្អាតជាប្រចាំផងដែរ ៕

ដោយ៖ សំណាង

ប្រភព :
CNN
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី