កីឡាការិនីសាលា វេស្ទើន និងកីឡាករ សាលាសន្ធម៉ុក ក្លាយជាជើងឯកគុណដាវថ្នាក់ជាតិប្រចាំឆ្នាំ ២០១៩

13771

កីឡាការិនីមកពីសាលា វេស្ទើន និងកីឡាករ មកពីសាលាសន្ធម៉ុក ក្លាយជាជើងឯកគុណដាវថ្នាក់ជាតិឆ្នាំ ២០១៩ ដែលមាន ៧ សាលានៅទូទាំងរាធានីបានចូលរួមការប្រកួតនេះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ និងបញ្ចប់នៅល្ងាចថ្ងៃដ៏ដែរ នៅសាលាអន្តរជាតិវេស្ទើនភ្នំពេញនៅខណ្ឌសែនសុខ រាធានីភ្នំពេញ ។

ឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា បានបញ្ជាក់ថា ការប្រកួតនេះរៀបចំឡើងក្នុងគៅបំណង ដើម្បីផ្សព្វផ្សាយប្រភេទកីឡាគុណដាវនេះទៅកាន់ មហាជនដែលរស់នៅប្រទេសកម្ពុជាទាំងអស់ ឱ្យបានស្គាល់ និងចាប់អារម្មណ៍ ចូលហាត់រៀន លេងកីឡាប្រភេទនេះឱ្យបានច្រើន ដើម្បីងាយស្រួលស្វែងរកយុវជនថ្នាល ត្រៀមព្រឹត្តិការណ៍កីឡា ស៊ីហ្គេមឆ្នាំ ២០២៣  ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ។ ឯកឧត្តម បានកោតសរសើរ និងលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង របស់កីឡាករ កីឡាការិនីទាំងអស់ដែលបានបញ្ចេញឱ្យអស់ពីសមត្ថភាព ក្នុងការប្រកួតប្រជែង ឱ្យខិតខំបន្តរទៀត ទោះលើកនេះមិនទទួលបានជោគជ័យក៏ពិតមែន តែនៅមានឱកាសលើកក្រោយជាច្រើនទៀតដែលរង់ចាំប្អូនៗ ៕

ដោយ៖ ពិទូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី