ឡូយកប់!!! នាឡិកានេះទំនើបហួស គ្មានកន្លែងបញ្ចូលថ្មនោះទេ ព្រោះវាបញ្ចូលដោយស្វ័យប្រវត្តិ

37007
  • នាឡិកាម៉ាក PowerWatch X របស់ក្រុមហ៊ុន Matrix បានប្រើវិធីសាស្ត្រសាកថ្មបែប Body Heat ដើម្បីរក្សាថាមពលថ្មដោយមិនចាំបាច់ប្រើឆ្នាំងសាកដោយក្រុមហ៊ុនបានប្រើបច្ចេកវិទ្យាសាកថ្មសូឡាជំនួសវិញ ។

    នាឡិកាដៃ Matrix នេះមិន​បាន​ដាក់​ឆ្នាំង​សាក​ចូល​ក្នុង​ប្រអប់​នាឡិកា​នោះ​ទេ ។ វាបំពាក់អេក្រង់​ប្រភេទ LCD មាន GPS និងសេនស័រស្ទង់​ចង្វាក់​បេះដូង ​។ ប្រព័ន្ធសាកថ្មសូឡា ជាមុខងារមានការសំណូមពរជាយូរមកហើយនៅលើបណ្ដាញសមាគមន៍ PowerWatch ។ ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម Body Heat និង​សូឡា PowerWatch 2 នឹងជានាឡិកាតាមដានសុខភាពដ៏ល្អមួយប្លែកពីក្រុមហ៊ុនដទៃ ។

    ដូចគ្នានឹងក្រុមហ៊ុន Samsung និង Fitbit ដែរ ក្រុមហ៊ុន Matrix បានប្រើប្រព័ន្ធប្រតិបត្តិការជំនាន់កែរប្រែមួយ សម្រាប់ PowerWatch 2 ជៀសជាងពឹងលើ Wear OS របស់ Google ។ ឧបករណ៍នេះអាចភ្ជាប់ជាមួយទូរស័ព្ទ iPhone និង Android ហើយក៏នឹងបញ្ចូលការប្រើក្នុង Google Fit និងកម្មវិធី Health របស់ Apple រួមទាំងកម្មវិធីសុខភាពផ្សេងៗដូចជា Strava ៕

    ដោយ៖ ស្រស់

    ប្រភព :
    tomsguide
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី