អូស្ត្រាលី ដាក់គោលដៅសម្លាប់សត្វឆ្មាព្រៃឱ្យអស់ប្រមាណចំនួន ២ លានក្បាលត្រឹមឆ្នាំ ២០២០ នេះ

52846
  • ប្រទេសអូស្ត្រាលី កាលពីពេលថ្មីៗនេះបានប្រកាសសម្លាប់សត្វឆ្មាព្រៃដោយរដ្ឋាភិបាលចង់សម្លាប់ប្រភេទសត្វនេះឱ្យអស់ប្រមាណចំនួនជាង ២ លានក្បាលត្រឹមឆ្នាំ ២០២០ ខាងមុខនេះ ។

    តំបន់ខ្លះនៃ អូស្ត្រាលី ដូចជានៅភាគឦសាននៃរដ្ឋ Queensland មានទាំងក្រុមប្រឹក្សាមួយផ្ដល់ទឹកប្រាក់ចំនួន ១០ ដុល្លារចំពោះការសម្លាប់ឆ្មាព្រៃមួយក្បាល ដោយយកស្បែកលលាដ៍របស់វាធ្វើជាវត្ថុតាង ។ អំពើនេះធ្វើឱ្យអង្គការ PETA (People for the Ethical Treatment of Animals) រិះគន់ថាមានភាពសាហាវឃោរឃៅ ។ ឆ្មានេះមានពូជស្រដៀងនឹងពូជឆ្មាស្រុកដែរតែវាមានសមត្ថភាពក្នុងប្រមាញ់បានល្អជាងដែលសមត្ថភាពនៃការប្រមាញ់របស់វានេះបានធ្វើឱ្យពូជថនិកសត្វចំនួនលើសពី ២០ ពូជបានបាត់បង់ពីលើផែនដី ។ ក្រោមហេតុផលការពារជីវចម្រុះនេះហើយទើបមានការប្រកាសឱ្យសម្លាប់សត្វឆ្មាព្រៃក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ។

    ឆ្មាព្រៃត្រូវបានពួកអឺរ៉ុបនាំយកមកទឹកដីអូស្ត្រាលីនៅសតវត្សទី ១៧ ហើយចាប់ពីពេលនោះមកចំនួនឆ្មាព្រៃបានកើនឡើងយ៉ាងខ្លាំងដោយក្នុងឆ្នាំ ២០១៥ មានការព្យាករណ៍ថាឆ្មានេះមានចំនួនជាង ១៨ លានក្បាលឯណោះ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី