ស្រស់ស្អាតខ្លាំង!!! Chompoo នឹងគ្រងមួយឈុតនេះចូលរួមកម្មវិធីលំដាប់ពិភពលោក នាខាងមុខនេះ

46553
  • បើនិយាយពីតារាសម្តែងស្រី Chompoo Araya ប្រិយមិត្តប្រាកដជាស្គាល់នាងច្បាស់ ព្រោះនាងមានឈ្មោះបោះសម្លេងខ្លាំងទាំងក្នុងនិងមានក្រៅប្រទេស ។  ជាពិសេសនាងថែមជាតារាស្រីដែលតែងតែបង្ហាញវត្តមាននៅក្នុងកម្មវិធីលំដាប់ពិភពលោកនានាទៀតផង ។

    ជាក់ស្តែងឆ្នាំនេះក៏មិនខុសពីរាល់ឆ្នាំដែល Chompoo ត្រូវចូលរួមក្នុងកម្មវីធី «Festival de Cannes » លើកទី ៧២ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ២៥ ខែឧសភា ខាងមុខនេះ ។ គួរបញ្ជាក់ផងដែរថានេះជាឆ្នាំទី ៧ ហើយដែល Chompoo មានឱកាសចូលរួមនៅក្នុងកម្មវិធីដ៏ធំ និងប្រជុំទៅដោយតារាល្បីនេះ ។ បើក្រឡេកមកមើលសម្រស់កាលពីឆ្នាំកន្លងទៅរបស់ Chompoo វិញឃើញថាពិតជាស្រស់ស្អាត និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ សម្រាប់ឆ្នាំនេះទៀតសោតក៏មិនចាញ់រាល់ឆ្នាំដែរ ។ ដោយថ្មីៗនេះ Chompoo បានបង្ហាញឈុតដំបូងដែលនាងនឹងស្លៀកនៅក្នុងកម្មវិធីទៀតផង ។

    គ្រាន់តែឈុតនោះបានបង្ហាញជាសាធារណៈភ្លាមអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាទៅលើការរចនាម៉ូតដ៏ប្រណីតបូករួមជាមួយការផាត់មុខដ៏ស្រស់ស្អាតដែលមើលទៅពិតជាសាកសមខ្លាំងណាស់ស្ទើរតែគ្មានកន្លែងទាស់ ៕

    ដោយ៖​ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី