ក្រុមហ៊ុនអចលនទ្រព្យចិន Morgan រៀបចំកម្មវិធីចែករំលែកគម្រោងអភិវឌ្ឍរបស់ខ្លួននៅកម្ពុជា និងប្រគល់រង្វាន់ជូនដល់បុគ្គលិកឆ្នើម

6519

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនអចលទ្រព្យចិន Morgan Group បានរៀបចំកម្មវិធីចែករំលែកពត៌មានអំពីគម្រោងអភិវឌ្ឍរបស់ខ្លួន និង ពិធីប្រគល់រង្វាន់ជូនដល់អ្នកលក់ឆ្នើមរបស់ក្រុមហ៊ុន នាសណ្ឋគារសូហ្វីតែល រាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ ។

លោក Ding Yong Jun ប្រធានក្រុមហ៊ុនអចលនទ្រព្យ Morgan បានមានប្រសាសន៍ថា កម្មវិធីនៅក្នុងថ្ងៃនេះ ត្រូវបានរៀបចំធ្វើឡើងដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាប្រគល់ពានរង្វាន់ជាច្រើនដល់អ្នកលក់ឆ្នើម ដែលក្នុងនោះរួមមានពានរង្វាន់ក្រុមល្អបំផុត ពានរង្វាន់សេវាកម្មល្អបំផុត នៅចំពោះមុខប្រធាន និងនាយកក្រុមហ៊ុនអចនលទ្រព្យ និងអ្នកវិនិយោគជាច្រើនមកពីភាគីកម្ពុជា និងចិនដែលបានចូលរួមក្នុងកម្មវិធីនេះ ។ លោក Ding Yong Jun បានបន្តថា ចាប់តាំងពីការបើកលក់គម្រោងរបស់ខ្លួនកាលពីខែតុលា ឆ្នា ២០១៨ កន្លងទៅនេះ គ្រាន់តែក្នុងរយៈពេល ៦ ខែប៉ុណ្ណោះ លក់បានជាង ៥០០ យូនីត ដែលស្មើនឹងទឹកប្រាក់ប្រមាណ ១៤០ លានដុល្លារអាមេរិក និងទទួលបានអតិថិជនច្រើនជាង ៥.០០០ នាក់ ។

ប្រធានក្រុមហ៊ុនអចលនទ្រព្យ Morgan រូបនេះ បានបន្ថែមទៀតថា គម្រោងអចលនទ្រព្យរបស់ Morgan Group មាននៅរាជធានីភ្នំពេញ សៀមរាប និងទីក្រុងមួយចំនួនទៀត លោកថាតំបន់គម្រោងដែលកំពុងសាងសង់មានទំហំ ៥៧០.០០០ ម៉ែត្រការ៉េ ហើយនៅឆ្នាំ ២០២០ ខាងមុខនេះ ក្រុមហ៊ុនលោកនឹងពង្រីករហូតដល់ ១ លានម៉ែត្រការ៉េ ។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់រង្វាន់ដល់អ្នកលក់ឆ្នើម និងចែករម្លែកពត៌មានអំពីគម្រោងអភិវឌ្ឍនោះ ក្រុមហ៊ុនអចលនទ្រព្យ CBRE និង Morgan Group ក៏បានចុះហត្ថលេខាលើអនុស្សរណៈវិនិយោគទុន ដើម្បីសហការលើវិស័យអចលនទ្រព្យផងដែរ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី