ចប់ហើយ!!! មនុស្សយន្តនឹងដណ្ដើមការងាររបស់មនុស្សជិត ៨៥ ម៉ឺនកន្លែងនាឆ្នាំ ២០២១ ខាងមុខនេះ

34972
  • និយាយពីបច្ចេកវិទ្យា AI ដែលប្រតិបត្តិការដោយមនុស្សយន្តសព្វថ្ងៃកំពុងឆក់យកតំណែងការងាររបស់មនុស្សជាច្រើនរហូតដល់ការសិក្សារបស់ IDC (International Data Corporation) និងដៃគូរអង្គការស្រាវជ្រាប្រមាណ ១,០០០ កន្លែងជុំវិញពិភពលោកបង្ហាញថាការងារមនុស្ស ៨២៣ ៧៣៤ កន្លែងនឹងត្រូវបាត់បង់នឹងជំនួសដោយបច្ចេកវិទ្យា AI នាឆ្នាំ ២០២១ ។

    ប្រភពខាងលើបន្តទៀតថា៖ ” មុខតំណែងខ្លះនឹងត្រូវបានគេដកចោល ហើយខ្លះទៀតត្រូវបានបង្កើតជាថ្មី ឫធ្វើឱ្យប្រសើរឡើង  ” ។ បន្ថែមពីនោះវាអាចកើនបន្តបន្ទាប់ដល់ ២ លានតំណែង ។ ចំណូលនៃបច្ចេកវិទ្យា AI ដែលមានការចូលរួមជាមួយក្រុមហ៊ុន CRM នឹងមានការកើនឡើងដល់ ១,១ ពាន់ពាន់លានដុល្លារ ចាប់ពីដើមឆ្នាំ ២០១៧ ដល់ចុងឆ្នាំ ២០២១ ។ រំលឹកកាលពីឆ្នាំ ២០១៥ របាយការណ៍របស់ក្រុមហ៊ុន McKinsey បានចុះផ្សាយថាការងារជាង ៤៥ ភាគរយ និងជំនួសដោយបច្ចេកវិទ្យា ។ ទន្ទឹមពេលនោះប្រធានសេដ្ឋកិច្ចវិទូនៃធនាគារអង់គ្លេសលោកលោក Andy Haldane បានថ្លែងបញ្ជាក់ថា ការងារប្រមាណ ៨០ លានតំណែងក្នុងទឹកដីអាមេរិក និង ១៥ លានតំណែងក្នុងទឹកដីចក្រភពអង់គ្លេសអាចនឹងត្រូវជំនួសដោយមនុស្សយន្ត ។

    យ៉ាងណាមិញ បុគ្គលល្បីឈ្មោះរួមមាននាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk និងមហាសេដ្ឋឺលំដាប់ទី ២ លើពិភពលោក លោក Bill Gates បានចេញសារព្រមានជុំវិញរឿងរ៉ាវមនុស្សយន្តជំនួសតំណែងមនុស្ស ហើយជំរុញឱ្យមានការយកពន្ធពីមនុស្សយន្តដូចទៅនឹងមនុស្សធម្មតានាពេលបច្ចុប្បន្នដែរ ៕

    ដោយ៖ បូណា

    ប្រភព :
    Ibtimes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី