គេខ្លាំងណាស់!!! Ajax ហោះមកស៊ី Spurs ងាយៗដល់អង់គ្លេស កំពុងសម្លឹងឃើញវគ្គផ្ដាច់ព្រ័ត្រ UCL (VDO)

46073
  • ក្រុមខ្លាំងរបស់ហូឡង់ ក្លឹប AFC Ajax នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួននៅក្នុងក្របខ័ណ្ឌ UEFA Champions League ខណះពួកគេបានទៅលត់ដល់ក្នុងកីឡដ្ឋានថ្មីរបស់ក្លឹប Tottenham Hotspur ក្នុងលទ្ធផល ១ ទល់នឹង ០ ក្នុងជើងទីមួយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

    ការប្រកួតកាលពីយប់មិញក្រុមទាំងពីរមានបាល់ស៊ុតចំគោលដៅស្ដួចស្ដើងដូចគ្នាគឺត្រឹមម្នាក់ ២ ដងប៉ុណ្ណោះ តែក្រុម Ajax អាចសម្រេចទីបាន ១ គ្រាប់នៅដើមតង់ទីមួយ ដោយខ្សែបម្រើ van de Beek ក្នុងនាទីទី ១៥ ។ គ្រាប់បាល់នេះដែរបានធ្វើឱ្យក្រុម Ajax បង្កើតកំណត់ត្រាស៊ុតក្រៅដី ៩ ប្រកួតជាប់ៗគ្នាជាលើកដំបូងបំផុតរបស់ខ្លួន ។

    សូមរំលឹកផងដែរថា ក្រុមខ្លាំងរបស់អង់គ្លេស Tottenham Hotspur នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងអាស្ត៊ែរដាំ វិញ ដើម្បីធ្វើការប្រកួតជើងទីពីដែលនឹងធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍ក្រោយ ដើម្បីកាត់សេចក្ដីថាក្រុមណានឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ខណះជើងទីពីរនេះតារាឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min នឹងត្រូវត្រឡប់មកបង្ហាញខ្លួនវិញ បន្ទាប់ពីខកខានជើងទីមួយនេះ ៕

    ទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី