Klopp ខឹងអ្នកសារព័ត៌ដែលយកសម្ដីរបស់លោកដែលនិយាយអំពីកីឡដ្ឋានរបស់ Barce ទៅធ្វើជារឿងធំ

8702

លោក Jurgen Klopp បានរិះគន់អ្នកសារព័ត៌មានថាបានលេងល្បែងងាយស្រួលដើម្បីទទួលបានប្រយោជន៍ពីសម្ដីរបស់គាត់អំពីការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League វាងក្រុម Liverpool ជាមួយក្រុម Barcelona នៅទឹកដី Camp Nou ហើយលោកក៏បានរិះគន់ចំពោះព័ត៌មានពាក់ព័ន្ធ នឹងកីឡាករ Philippe Coutinho ដែលធ្លាប់ជាខ្សែបម្រើរបស់ក្លិបហង្សក្រហម Liverpool ផងដែរ ។

នៅក្នុងការសម្ភាសន៍មុនការប្រកួតជាមួយសារព័ត៌មាន DAZN អ្នកចាត់ការក្លឹបហង្សក្រហម Liverpool បានរំឮកអំពីពេលវេលាដែលលោកបាននាំក្រុមរបស់លោកទៅទស្សនាការប្រកួត UCL កាលពីឆ្នាំ ២០១៦ រវាងក្លឹប Barcelona និងក្លិប Borussia Monchengladbach ដើម្បីកាត់បន្ថយភាពខ្លាចរអាចំពោះការប្រកួតនៅក្នុងកីឡដ្ឋានមួយដែល ឋិតក្នុងចំណោមកីឡដ្ឋានដែលល្បីល្បាញបំផុតរបស់អឺរ៉ុប។ លោក Klopp បាននិយាយថា៖ ” ការប្រកួតលើកនោះមិនមែនជាការប្រកួតមួយដ៏តឹងតែងនោះទេ ព្រោះក្រុម Barcelona មានប្រៀបខ្លាំងទៅលើគូប្រកួត ប៉ុន្តែខ្ញុំចង់ឱ្យកីឡាកររបស់ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថានេះគ្រាន់តែជាកីឡដ្ឋានបាល់ទាត់មួយប៉ុណ្ណោះមិនមែនជាវិហារឬអ្វីមួយនោះទេ ” ។

មានការបកស្រាយខុសៗគ្នាចំពោះសម្ដីរបស់លោក Klopp ដែលក្នុងនោះក្រុមការងារបណ្ដាញសង្គមរបស់ក្រុម Barcelona បានសរសេរសារភ្ជាប់ជាមួយវីដេអូខ្លីមួយ នៅក្នុងបណ្ដាញសង្គម Twitter របស់របស់ខ្លួនថា៖ ” ផ្ទះរបស់យើងវិហាររបស់យើង បន្ទាយរបស់យើង ” ។ ហើយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរវាងក្លឹបទាំងពីរ អ្នកចាត់ការក្លឹប Barcelona លោក Ernesto Valverde បានច្រានចោលការជជែកវែកញែកសម្ដីរបស់លោក Klopp ដោយលើកឡើងថា៖ ” គាត់ចង់មានន័យថានេះគ្រាន់តែជាកន្លែងមួយដែលមានសំណាញ់ ២ និងកីឡាករ ២២ នាក់រត់ដេញតាមបាល់មួយប៉ុណ្ណោះ ” ។

ក្រោយមកទៀតលោក Klopp បានបង្ហាញអារម្មណ៍ខឹងសម្បារចំពោះអ្នកសារព័ត៌មានដោយលើកឡើងថា៖ ” អ្នកយកព័ត៌មានអ្នកសរសេរថាខ្ញុំនិយាយថាការប្រកួតលើកនោះជាការប្រកួតមួយដ៏អន់មែនទេ? ។ ខ្ញុំត្រូវផ្ដល់បទសម្ភាសន៍ ៥០០ ០០០ លើកមុនការប្រកួតប្រភេទនេះខ្ញុំនិយាយពីអ្វីមួយហើយគេក៏ស្រង់សម្ដីរបស់ខ្ញុំមកនិយាយថាលោក Klopp បានថា មិនមែនជាវិហារបាល់ទាត់អ្វីនោះទេ ។ ខ្ញុំនិយាយពីចំនុចវិជ្ជមាន ៥០០ ០០០ ចំណុចអំពីក្រុម Barcelona ហើយអ្នកព្យាយាមធ្វើឱ្យក្លាយទៅជារឿងធំ ។ ខ្ញុំចំណាយពេលធ្វើជាអ្នកគាំទ្របាល់ទាត់ច្រើនជាងពេលវេលាជាគ្រូបង្វឹកទៅទៀត ខ្ញុំមិនដែលមើលឃើញចំណុចមិនល្អអំពីកីឡដ្ឋាននេះនោះទេ ។ ប៉ុន្តែវានៅតែកីឡដ្ឋានដែលអ្នកអាចលេងកីឡាបាល់ទាត់បាន លេងកីឡាបាល់ទាត់ឱ្យបានល្អបំផុតដែលអ្នកអាចធ្វើទៅបាននោះគឺជាអ្វីដែលពួកយើងកំពុងព្យាយាមធ្វើ ” ៕

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី