លេចលឺដំណឹងថា តារាកីឡាកាស John Cena នឹងក្លាយជាតួអង្គថ្មីជំនួស The Rock ក្នុងរឿង Fast & Furious វគ្គថ្មី

10261

ខ្សែភាពយន្ត Fast & Furious វគ្គថ្មីដែលចេញផ្សាយនៅឆ្នាំក្រោយនេះនឹងមានការបង្ហាញមុខតួអង្គថ្មីនោះគឺ John Cena ដែលជាតារាកីឡាកាសស្ថាប័ន WWE ដ៏ល្បីឈ្មោះមួយរូប ។ ដំណឹងមួយនេះត្រូវបានបង្ហើបឱ្យដឹងពី Vin Diesel ផ្ទាល់តែម្ដង ។

John Cena

ការបង្ហើបពីតួអង្គថ្មី គឺមុនប៉ុន្មានខែនៃការចាក់បញ្ចាំងខ្សែភាពយន្ត “Hobbes & Shaw” ដែលជាភាពយន្តសែស្រឡាយដំបូងរបស់ Fast & Furious ដើរតួដោយ The Rock និង Jason Statham ។ គួរដឹងថារវាង Vin Diesel និង The Rock គឺកើតមានពាក្យចចាមអារ៉ាមថាពួកគេទាំងពីរមានជម្លោះនឹងគ្នា ។ ហើយតាមរយៈការប្រកាសពីតួអង្គថ្មីនេះធ្វើឱ្យគេជឿជាក់ថា The Rock នឹងមិនបង្ហាញមុខក្នុង Fast & Furious 9 នោះឡើយ ។

The Rock

Fast & Furious 9 នឹងចាក់បញ្ចាំងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០ ដែលដឹកនាំដោយអ្នកដឹកនាំរឿង Justin Lin ដែលធ្លាប់ដឹកនាំការថតរឿង Tokyo Drift, Fast & Furious, Fast Five និង​ Fast & Furious 6 ៕

ដោយ៖ នីតា

ប្រភព :
Foxnews
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី