ស្ទើរមិនគួរឱ្យជឿថា សត្វសមុទ្រទាំង ៨ ប្រភេទនេះមានជីវិតអមត អាចរស់នៅបានជារៀងរហូតទាល់តែសោះ

71679
  • មានជីវិតអមតជាក្តីប្រាថ្នារបស់មនុស្សភាគច្រើន ប៉ុន្តែវាមិនអាចទៅរួចនោះឡើយទោះបីជាអ្នកមានទ្រព្យសម្បត្តិហូរហៀរយ៉ាងណាក៏ដោយ មានតែសត្វ ៨ ប្រភេទនេះប៉ុណ្ណោះ ដែលរស់រានមានជីវិតយូរអង្វែងនឹកស្មានដល់ ។

    ៨/ ត្រី Koi អាចរស់នៅបានដល់ទៅ ២២៥ ឆ្នាំ

    ពិតជាមិនគួរឱ្យជឿមែនត្រី Koi អាចមានជីវិតរស់នៅបានដល់ទៅ ២២៥ ឆ្នាំ ។ វាជាត្រីមួយប្រភេទដែលប្រជាជនជប៉ុនចាត់ទុកជាត្រីនាំសំណាង ប៉ុន្តែវាមិនមានក្រពះនោះទេ ។

    ៧/ អណ្តើកអាចរស់នៅបានដល់ទៅ ២៥៥ ឆ្នាំ

    អណ្តើកតែងត្រូវបានគេប្រដូចទៅនឹងពាក្យស្លោកមួយឃ្លាថា «សុខចិត្តដើរយឺតបន្តិចឱ្យតែរស់បានយូរ “។ អ្នកក៏ពិបាកសង្កេតដែរថាអណ្តើកមានអាយុកាលប៉ុន្មានព្រោះវាមើលទៅនៅក្មេងដដែល ។

    ៦/ ត្រីឆ្លាម Greenland អាចរស់នៅបានចាប់ពី ២០០ ដល់ ៥០០ ឆ្នាំ

    ត្រីឆ្លាមប្រភេទនេះអាចរស់រានមានជីវិតជាមធ្យម ២៧០ ឆ្នាំ ប៉ុន្តែមានពេលខ្លះអាចដល់ទៅ ៤៥០- ៥០០ ឆ្នាំក៏មានដែរ ។

    ៥/ ប្រភេទគ្រំមួយចំនួនអាចរស់នៅបានលើសពី ៤០០ ឆ្នាំ

    សត្វដែលមានសំបកដូចជាងាវគ្រំប្រភេទមួយចំនួនអាចរស់នៅបានលើសពី ៤០០ ឆ្នាំឯណោះ ។

    ៤/ សត្វម្យ៉ាងដែលគេឱ្យឈ្មោះថា អេប៉ុងកញ្ចក់ (Glass Sponges) អាចរស់នៅបានលើសពី ១៥ ០០០ ឆ្នាំ

    តើពួកគេចាត់ទុកវាជាសត្វពិតឬ? ត្រូវហើយ អេប៉ុងកញ្ចក់ (Glass Sponges) ក៏ជាសត្វដែលមានអាយុច្រើនពេកលើសពី ១៥ ០០០ ឆ្នាំឯណោះ ។

    ៣/ សត្វពស់សមុទ្រ (Hydra) អាចមានជីវិតជារៀងរហូត

    អ្នកវិទ្យាសាស្ត្របានបង្ហាញថាសត្វសមុទ្រមួយប្រភេទនេះគឺគ្មានអាយុកាលនោះទេ ។ សរីរាង្គកាយរបស់វាអាចប្តូរកោសិកាថ្មី និងអាចរស់នៅជារៀងរហូត ។

    ២/ ខ្ញែរសមុទ្រ Turritopsis Dohrnii អាចមានជីវិតជារៀងរហូត

    ខ្ញែរសមុទ្រ Turritopsis Dohrnii មិនត្រឹមតែអាចមានជីវិតជារៀងរហូតនោះទេ វាក៏អាចផ្លាស់ប្តូរទៅជារូបរាងអ្វីផ្សេងដែលវាត្រូវការឬមួយក៏អាចប្រែខ្លួនទៅជាក្មេងវិញបាន ប្រសិនបើវាមានរបួសបន្ទាប់មកវានឹងលូតលាស់ពេញវ័យសាជាថ្មីម្តងទៀត ។

    ១/ ខ្លាឃ្មុំរស់នៅក្នុងទឹក Aka Tardigrades អាចមានជីវិតជារៀងរហូត

    ខ្លាឃ្មុំតូចដែលអាចមើលឃើញតែនៅក្នុងមីក្រូទស្សន៍ប៉ុណ្ណោះ វាអាចមានជីវិតលើភពផែនដីទៅ ៥៣០ លានឆ្នាំ ៕

    ដោយ៖ វី

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី