របាយការណ៍ថ្មីបញ្ជាក់ថា NASA មិនអាចនាំមនុស្សទៅកាន់ភពព្រះអង្គារនៅឆ្នាំ ២០៣៣ បានឡើយ

38524
  • ទីភ្នាក់ងារអវកាសអាមេរិក NASA ពុំមានឱកាសក្នុងការបញ្ជូនមនុស្សឡើងទៅកាន់ភពអង្គារ (Mars) នៅឆ្នាំ ២០៣៣ បានឡើយ ហើយពេលវេលាដែលឆាប់បំផុត ដើម្បីឲ្យអាចបេសកកម្មបែបនេះធ្វើទៅបាន គឺយ៉ាងហោចណាស់ក៏នៅអំឡុងចុងទសវត្សរ៍ឆ្នាំ ២០៣០ ដែរ ពោលអាចនៅឆ្នាំ ២០៣៧ ឡើងទៅ ។

    នេះបើតាមការសន្មត់របស់របាយការណ៍ឯករាជ្យមួយ ដែលរៀបចំដោយ វិទ្យាស្ថានគោលនយោបាយវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាមេរិក STPI ក្រោមកិច្ចសន្យារបស់អង្គារ NASA និងចប់រួចរាល់កាលពីខែកុម្ភៈកន្លងទៅ ។ បើតាមរបាយការណ៍ STPI មូលហេតុដែលបេសកកម្មបញ្ជូនមនុស្ស ទៅកាន់ភពអង្គារ នឹងមិនអាចសម្រេចទៅបាននៅឆ្នាំ ២០៣៣ គឺដោយសារពេលវេលាដែលត្រូវប្រើប្រាស់សម្រាប់ការងារផ្សេងៗទៀត ជាពិសេសគឺគម្រោងសម្រាប់បេសកកម្មនៅឋានព្រះច័ន្ទ និងកិច្ចការនានាដើម្បីគាំទ្រដល់បេសកម្មបញ្ជូនមនុស្សទៅភពអង្គារ ។

    វិទ្យាស្ថាន STPI ក៏បានប៉ាន់ស្មានទំហំការចំណាយសម្រាប់ការចេញបេសកកម្មលើកដំបូងនេះផងដែរ ដោយក្នុងនោះគិតបញ្ជូលទាំងការអភិវឌ្ឍន៍គ្រាប់រ៉ុក្កែត Space Launch System យាន Orion ស្ថានីយ Gateway និងយាន Deep Space Transport ជាដើម គឺប្រមាណ ១២០.៦ ពាន់លានដុល្លារនៅត្រឹមឆ្នាំសារពើពន្ធ ២០៣៧ ពោលគឺចុងខែកញ្ញា ឆ្នាំ ២០៣៧ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី