ការដាក់រាជ្យរបស់ព្រះចៅអធិរាជជប៉ុន គឺជាការចុះចេញពីបល្ល័ង្កមិនធ្លាប់មានក្នុងរយៈពេលជាង ២០០ ឆ្នាំមកនេះ

8591

ព្រះចៅអធិរាជជប៉ុន Akihito បានសម្រេចថានឹងដាក់រាជ្យនៅថ្ងៃអង្គារនេះ ដែលនឹងធ្វើឱ្យព្រះអង្គក្លាយជាអធិរាជដំបូងគេ បង្អស់ដែល ។

ថិតក្នុងព្រះជន្ម ៨៥ ព្រះវស្សា ព្រះចៅអធិរាជ Akihito ត្រូវបានផ្ដល់ការយល់ព្រមពីច្បាប់ក្នុងការដាក់រាជ្យក្រោយពេលព្រះអង្គ អះអាងថាសុខភាពចុះខ្សោយនិងវ័យកាន់តែជរាទើបមិនអាចបំពេញតួនាទីបាន ។ រាជបុត្រារបស់ព្រះអង្គព្រះនាម Naruhito នឹងត្រូវឡើងសោយរាជ្យបន្ដដែលជាការចាប់ផ្ដើមនៃសករាជថ្មី ។ ព្រះចៅអធិរាជ Akihito មានបន្ទូលថា៖ ” នៅពេលដែលសុខភាពរបស់យើងធ្លាក់ចុះជាលំដាប់ យើងបារម្ភថានឹងពិបាកបំពេញរាជកិច្ចសំខាន់ៗ ដែលតំណាងឱ្យជាតិទាំងមូល ” ។

យ៉ាងណាមិញព្រះចៅអធិរាជនៅប្រទេសជប៉ុនមិនមានអំណាចផ្នែកនយោបាយនោះទេ ប៉ុន្តែដើរតួនាទីជានិមិត្តសញ្ញាតំណាងជាតិ ។ គួរឱ្យដឹងដែរថា ការដាក់រាជ្យចុងក្រោយបង្អស់ត្រូវបានធ្វើដោយព្រះចៅអធិរាជ Kōkaku ដែលស្ម័គ្រចិត្តចុះពីបល្ល័ង្កកាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៨១៧ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី