Messi ទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតក្លាយជាបុគ្គលទី ២ ដែលឈ្នះពានពិសេស បង្កើតតាំងពី ១៩៨១

5446

កំពូលកីឡាករ Lionel Messi ត្រូវបានរដ្ឋនៅតំបន់កាតាឡាន់ សម្រេចប្រកាសប្រគល់ពានរង្វាន់បុគ្គលដ៏ពិសេសមួយដែលមានឈ្មោះថា “Creu de Sant Jordi’ award” ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៨១ ៕

មេដាយកិត្តិយសនេះមិនស្ថិតក្នុងវិស័យបាល់ទាត់ទេ ប៉ុន្តែត្រូវបានរដ្ឋតំបន់កាតាឡាន់បង្កើតឡើងតាំងពីឆ្នាំ ១៩៨១ សម្រាប់ប្រគល់ជូនបុគ្គលរូបណាដែលបានរួមចំណែកធ្វើការយ៉ាងសស្រាក់សស្រាំជាមួយរដ្ឋក្នុងការជួយដល់កុមារកំព្រាខ្វះខាតជម្រក ឬកាយសម្បទាមិនគ្រប់គ្រាន់ជាពិសេសប្រជាជនដែលរស់នៅតំបន់នោះ និងជាផ្នែកមួយជួយផ្សព្វផ្សាយវប្បធម៌ក្នុងតំបន់ឱ្យពិភពលោកបានស្គាល់ ។ អ្វីដែលជារឿងនៅពីក្រោយការឈ្នះមេដាយនេះដោយសារ Messi របស់ក្រុម Barcelona បានបង្កើតអង្គការផ្ដល់ជំនួយឥតសំណងមួយមានឈ្មោះថា “Leo Messi Foundation” បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ UNICEF ក្នុងកម្មវិធីសប្បុរសធម៌នានានៅជុំវិញពិភពលោក ។

សម្រាប់ក្នុងវិស័យបាល់ទាត់ Messi ដែលជាកីឡាករទី ១ ដែលបានឈ្នះពានលីគ ១០ សម័យជាមួយក្រុម FC Barcelona និងរួមចំណែកជួយឱ្យ ក្រុមឈ្នះពានលីគលើកទី ២៦ ។ នេះជាលើកទី ១ សម្រាប់កីឡាករ Messi ដែលទទួលបានមេដាយកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ ។ សម្រាប់ក្នុងនាមជាអត្តពលិក (កីឡាករ) Messi ដែលជាបុគ្គលទី ២ បន្ទាប់ពីលោក Johan Cruyff ធ្លាប់ទទួលបានកាលពីឆ្នាំ ២០០៦ ៕

ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី