វិរះបុរស Real Madrid អ្នកចាំទី Casillas មានសុខភាពល្អរឹងមាំឡើងវិញហើយ បន្ទាប់ពីការគាំងបេះដូង

34121
  • អ្នកចាំទីចាស់វស្សារបស់ក្លឹប FC Porto គឺចាំទី Iker Casillas បានអរគុណចំពោះអ្នកគាំទ្រដែលបានផ្ញើសារសួរសុខទុក្ខ និងក្ដីស្រឡាញ់ បន្ទាប់ពីរូបគេបានកើតមានអាការៈគាំងបេះដូងកាលពីថ្ងៃពុធនេះ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងនៅទូទាំងពិភពលោក ។

    អ្នកចាំទីវ័យ ២៧ ឆ្នាំរូបនេះបានកើតមានស្ថានភាពសុខភាពមិនស្រួលពេលកំពុងហ្វឹកហាត់កាលពីថ្ងៃពុធ ទោះបីជាក្លឹបយក្សរបស់ព័រទុយហ្កាល់មួយនេះ បានរាយការណ៍ថាស្ថានភាពសុខភាពរបស់គេមានលំល្អយ៉ាងណាក៏ដោយ ។ អ្នកគាំទ្រពាសពេញពិភពលោកបានផ្ញើសារជូនពរអតីតអ្នកចាំទីរបស់ក្លឹប Real Madrid រូបនេះ ហើយអ្នកចាំទីដែលជាប់កំណត់ត្រាចំនួនចូលលេងច្រើនបំផុតរបស់ក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះបានសរសេរសារនៅក្នុងបណ្ដាញសង្គម Twitter ពីមន្ទីរពេទ្យដោយបានបញ្ជាក់ថារូបគេកំពុងជាសះស្បើយឡើងវិញហើយ ។

    អ្នកចាំទីដែលជាវិរះរបស់ Real Madrid រូបនេះបានសរសេរនៅលើបណ្ដាញសង្គម Twitter របស់ខ្លួន​ថា៖ ” អ្វីៗរៀបរយដូចធម្មតា គួរឱ្យខ្លាច ប៉ុន្តែខ្ញុំនៅរឹងមាំដូចធម្មតា ។ អរគុណចំពោះសារជូនពរទាំងអស់ និងសេចក្ដីស្រឡាញ់ ” ។

    សូមរំលឹកផងដែរថា Casillas ធ្លាប់ឈ្នះពានរង្វាន់លីគកំពូលអេស្ប៉ាញ ( Laliga ) ចំនួន ៥ រដូវកាល និងពានរង្វាន់ UEFA Champions League ចំនួន ៣ លើកក្នុងអំឡុងពេល ១៦ រដូវកាលនៅក្នុងក្លឹបអធិរាជស Real Madrid និងជាពេលវេលាដ៏ជោគជ័យបំផុតរបស់គេនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ ដោយរូបគេធ្លាប់ឈ្នះបានពានរង្វាន់ Euro ឆ្នាំ ២០០៨ និង ២០១២ នៅមុននឹងជួយឱ្យគោជល់អេស្ប៉ាញលើកពានរង្វាន់ FIFA World Cup ២០១០ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី