ពិសេសបំផុត! គិតត្រឹមពេលនេះ Messi និង Ronaldo រកបាន ៦០០ គ្រាប់ដូចគ្នានៅក្នុងអាជីពពួកគេ

13364
  • បន្ទាប់ពីបានបំបែកកំណត់ត្រាជ័យជម្នះជាបុគ្គលច្រើនបំផុតនៅលីគកំពូលអេស្ប៉ាញ ប្រធានក្រុមរបស់ក្លឹប FC Barcelona កីឡាករ Lionel Messi បានឈានមកដល់កំណត់ត្រាថ្មីផ្ទាល់ខ្លួនមួយផ្សេងទៀតហើយ ដោយរូបគេរកបានគ្រាប់បាល់ទី ៦០០ នៅក្នុងអាជីពបាល់ទាត់ដ៏អស្ចារ្យរបស់ខ្លួន ។

    កីឡាករសញ្ជាតិអាស្សង់ទីនវ័យ ៣១ ឆ្នាំរូបនេះបានជួយឱ្យក្រុមរបស់លោក Ernesto Valverde នាំមុខមុន ២ គ្រាប់ដែលជាគ្រាប់បាល់ទី ៥៩៩ របស់គេមុន នឹងស៊ុតបានមួយគ្រាប់ទៀតដែលជាគ្រាប់បាល់ទី ៦០០ ក្នុងអាជីពរបស់រូបគេ ។ ក្រោយពេលដែលប៉ះទង្គិចគ្នាជាមួយកីឡាករ Fabinho ម្ចាស់ស្បែកជើងមាស ៥ សម័យកាលរូបនេះបានស៊ុតបាល់ Free Kick មួយគ្រាប់បានសម្រេចដែលអាចនឹងជួយនាំផ្លូវពួកគេឱ្យខិតកាន់តែជិតទៅគ្រងតំណែងជើងឯកអឺរ៉ុប UEFA Champions League ។

    ខណះម្ចាស់ពានរង្វាន់ Ballon d’or ចំនួន ៥ សម័យកាលគឺកីឡាករ Cristiano Ronaldo បានឈានដល់គ្រាប់បាល់ទី ៦០០ ក្នុងអាជីពរបស់គេផងដែរ កាលពី ៤ ថ្ងៃមុន ពេលដែលខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះជួយឱ្យក្រុមសេះបង្កង់ Juventus ទទួលបាន លទ្ធផល ១ ស្មើជាមួយក្លឹបInter Milan ក្នុងក្របខ័ណ្ឌ Serie A ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី