ដំរីស មួយក្បាលនឹងក្លាយរាជអំណោយយ៉ាងសាកសមសម្រាប់ថ្វាយព្រះមហាក្សត្រថៃថ្មី

39745
  • ដំរីសឈ្មោះ ផ្លៃ អេកាឆៃ មានអាយុ ៣៣ ឆ្នាំ ជាអំណោយយ៉ាងសាកសម សម្រាប់ថ្វាយព្រះមហាក្សត្រថៃថ្មី ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលនឹងត្រូវឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការក្នុងព្រះរាជពិធីជាឱឡារិកចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែឧសភា ខាងមុខនេះ ។

    សូមរំលឹកថា ព្រះបិតារបស់ព្រះមហាក្សត្រព្រះបាទ មហា វិច្ឆិរ៉ាឡុងកន គឺទ្រង់ ភូមិបុល អាឌុលយ៉ាដេត ធ្លាប់ទទួលបានដំរីស ១០ ក្បាល នៅអំឡុងរាជ្យ ៧០ ឆ្នាំរបស់ព្រះអង្គ មុននឹងទ្រង់យាងចូលទិវង្គតកាលពីខែតុលា ឆ្នាំ ២០១៦ ។
    សម្រាប់ប្រទេសថៃ ដំរីសឈ្មោះ ផ្លៃ អេកាឆៃ ត្រូវបានគេគោរពដូចជាសត្វទេព បន្ទាប់ពីវាត្រូវបានគេបញ្ជាក់ថា ជាដំរីសដ៏មានតម្លៃ ដែលគេរកឃើញនៅក្រោមរជ្ជកាលព្រះមហាក្សត្ររាមាទី ១០ ហើយដំរីទេពនេះក៏នឹងក្លាយជាអំណោយមួយផងដែរសម្រាប់ព្រះមហាក្សត្រថ្មី បន្ទាប់ពីពិធីឡើងគ្រងរាជសម្បត្តិនៅចុងសប្ដាហ៍នេះ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី