ព្រះមហាក្សត្រថៃថ្មី តែងតាំងម្ចាស់ក្សត្រីរបស់ទ្រង់មុនឡើងគ្រងរាជសម្បត្តិជាផ្លូវការ

12957
  • ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន បានប្រកាសនៅថ្ងៃពុធនេះថា ព្រះអង្គបានរៀបអភិសេកជាមួយម្ចាស់ក្សត្រី ស៊ូធីដា វ៉ាច្ចរ៉ាឡុងកន ហើយក៏បានតែងតាំងទ្រង់ជាម្ចាស់ក្សត្រីស៊ូធីដាផងដែរ ខណៈការប្រកាសនេះធ្វើឡើងមុននឹងពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការនាចុងសប្ដាហ៍នេះ ។

    ព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន មានព្រះជន្ម ៦៦ ព្រះវស្សានឹងក្លាយជាព្រះមហាក្សត្រថ្មីនៃប្រទេសថៃ បន្ទាប់ពីអតីតព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែលជាព្រះបិតារបស់ទ្រង់បានសោយទិវង្គតកាលពីខែតុលា ឆ្នាំ ២០១៦ ក្នុងមន្ទីរពេទ្យនៃទីក្រុងបាងកក បន្ទាប់ពីទ្រង់បានគ្រងរាជសម្បត្តិអស់រយៈកាល ៧០ ឆ្នាំ និងក្លាយជាស្តេចដែលគ្រងរាជ្យបានយូរជាងគេបំផុតនៅលើពិភពលោក ។

    សូមជម្រាបថា ពិធីគ្រងរាជសម្បត្តិតាមប្រពៃណីនៃរាជវង្សថៃនាពេលខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាលាភសំណាងនៃប្រជាជាតិថៃទាំងមូល ដែលនឹងចាប់ផ្តើមពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី