អត្តពលិកកីឡាវាយសីកម្ពុជា បន្តឈ្នះម៉ាឡេស៊ី ឈានដល់វគ្គ ១/៤ ពាន Arafura Games 2019 នៅអូស្ត្រាលី

27649
  • អត្តពលិកកីឡាវាយសីកម្ពុជា បន្តឈ្នះម៉ាឡេស៊ី ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ ពាន Arafura Games 2019 នៅទីក្រុង Darwin នេះបើតាមការបញ្ជាក់របស់ លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា នាព្រឹកមិញនេះ ពីប្រទេសអូស្ត្រាលី ។

    លោកអគ្គលេខាធិការរង បញ្ជាក់ទៀតថា កម្ពុជាបន្តនៅប្រកួតទី ២ របស់ខ្លួន លើប្រទេសម៉ាឡេស៊ី ៦ ទល់ ២ លើវិញ្ញាសាវាយទោលបុរសមួយប្រកួត វិញ្ញាសាវាយទោលនារីពីរប្រកួត, វាយគូបុរសមួយប្រកួត, វាយគូនារីមួយប្រកួត និងវាយគូបុរសនារីមួយប្រកួត ។ លោក បន្តថា បន្ទាប់ពីប្រកួតឈ្នះម្ចាស់អូស្ត្រាលី ឈ្នះប្រទេសម៉ាឡេស៊ី នៅស្អែក និងជួបប្រទេសឥណ្ឌូនេស៊ី ដើម្បីបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ នៃការប្រកួត Arafura Games 2019 នៅប្រទេសអូស្ត្រាលី ដោយមាន ៦ ប្រទេសចូលរួម ។

    សូមបញ្ជាក់ថា ការចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Arafura Games 2019 នៅប្រទេសអូស្ត្រាលីឆ្នាំនេះ ទទួលបានប្រាក់ហោប៉ៅឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ខណៈថ្លៃធ្វើដំណើរសំបុត្រយន្តហោះ និងការស្នាក់នៅ ទទួលបានការជួយឧបត្ថម្ភពីសហព័ន្ធ សមាគម និងពីម្ចាស់ផ្ទះអូស្រ្តាលីផងដែរ ៕

    ដោយ៖ ពិទូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី