ដាច់ភ្លើងពេក Xiaomi បញ្ចេញលក់កូនកង្ហារតម្លៃត្រឹមតែ ១៤ ដុល្លារអាចប្រើបាន ១២ ម៉ោង

34307
  • ក្រុមហ៊ុន Xiaomi បានបញ្ចេញលក់កូនកង្ហារម៉ូដែលថ្មីលើវិបសាយ Mi Home របស់ខ្លួនដែលតម្លៃធូរថ្លៃត្រឹមតម្លៃ ៩៩ យ័ន ឬស្មើប្រមាណ ១៤ ដុល្លារប៉ុណ្ណោះ ។

    កង្ហារមួយនេះមានតួខ្លួនផលិតអំពីវត្ថុធាតុរបស់ ABS + PC ដែលមានភាពរឹងមាំអាចទ្រាំទ្រនឹងសម្ពាធឬការធ្លាក់បាន ។ តួខ្លួនរបស់វាមានជម្រើសពណ៌ចំនួន ៣ គឺពណ៌ខ្មៅ, ពណ៌ស និងពណ៌ផ្កាឈូក ។ រឹតតែពិសេសនោះគឺមានជម្រើសល្បឿនចំនួន ៣ និងមានភ្ជាប់ជាមួយថ្មទំហំ ៤០០០ mAh ដែលអាចប្រើបានរហូតដល់ ១២ ម៉ោងឯណោះ ។

    កង្ហារតូចនេះមានទម្ងន់ត្រឹមតែ ៥២២ ក្រាមប៉ុណ្ណោះ ហើយវាបើប្រាស់រន្ធសាកប្រភេទប្រភេទ Type-C ដែលអាចភ្ជាប់ជាមួយកុំព្យូទ័រ Desktop, កុំព្យូទ័រយួរដៃ និង Powerbank ជាដើម ។ គម្របខាងមុខអាចដោះចេញបានដែលងាយស្រួលក្នុងការសម្អាត ៕

    ដោយ៖ បូណា

    ប្រភព :
    gizmochina
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី