មិនធម្មតា!!! Huawei ត្រៀមបញ្ចេញទូរទស្សន៍អេក្រង់ 8K ភ្ជាប់ជាមួយបច្ចេកវិទ្យា 5G ឆាប់ៗនេះ

28423
  • បន្ទាប់ពីប្រកាសចេញស្មាតហ្វូន Mate X បត់បាននិងបំពាក់បច្ចេកវិទ្យាប្រព័ន្ធអ៊ិនធើណិត 5G មុនគេពេលនេះក្រុមហ៊ុន Huawei ចង់បង្កើតទូរទស្សន៍មានគុណភាពកម្រិតបង្ហាញវីដេអូដល់ទៅ 8K មានភ្ជាប់ជាមួយ 5G ក្នុងឆ្នាំ ២០១៩ នេះតែម្ដង ។

    យោងតាមប្រភពព័ត៌មានពី asia.nikkei បានឱ្យដឹងថាក្នុងឆ្នាំនេះក្រុមហ៊ុនទូរគមនាគមន៍លំដាប់ពិភពលោកមួយនេះនឹងពិចារណាបញ្ចេញផលិតផលថ្មីប្លែកដែលមិនធ្លាប់មានគឺទូរទស្សន៍ទំហំយក្ស 8K ភ្ជាប់ 5G មកលើទីផ្សារអន្តរជាតិ ។ បញ្ជាក់ដែរថាកាលពីពេលថ្មីៗនេះក្រុមហ៊ុន Samsung បានក៏បានបញ្ចេញទូរទស្សន៍ទំហំយក្ស 8K ដែរតែមិនភ្ជាប់ 5G ទេបានចូលមកលើទីផ្សារមុន ដែលមានតម្លៃចាប់ផ្ដើមពី ៤ ៩៩៩ ដុល្លារ ។

    ចំណែកក្រុមហ៊ុន Sony ក៏បានបញ្ចេញទូរទស្សន៍ដែលអាចបង្ហាញរូបក្នុងកម្រិត 8K ម៉ូដែល Master Series Z9G អេក្រង់ ៨៥ អ៊ីញ មានតម្លៃចាប់ពី ១៣ ០០០ ដុល្លារដែលនឹងចេញលក់នៅខែមិថុនាខាងមុខ ។ ខណះក្នុងឆ្នាំ ២០២០ ខាងមុខក្រុមហ៊ុនបច្ចេកវិទ្យាផលិតគ្រឿងគ្រឿងអេឡិចត្រូនិកជប៉ុនមួយនេះ ក៏នឹងត្រៀមបញ្ចេញទំហំយក្ស 8K ដែរដើម្បីបំពាក់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ នៅទីក្រុងតូក្យូ ៕

    ដោយ៖ ស្រស់

    ប្រភព :
    asia.nikkei
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី