ល្បីណាស់!!! Bieber ក្លាយជាអ្នកគាំទ្រដ៏ងប់ងល់របស់ Lisa ថែមទាំងចុច Follow គណនី IG របស់នាងទៀត

29573
  • ក្រុមតារាចម្រៀងកូរ៉េ BLACKPINK កំពុងវាយលុកទីផ្សារលោកខាងលិចយ៉ាងចាស់ដៃតាមរយៈការប្រគំតន្ត្រីទេសចរណ៍ និងការបង្ហាញវត្តមានក្នុងកម្មវិធីចម្រៀង Coachella ដែលជាកម្មវិធីធំប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក ។ ការបង្ហាញមុខរបស់ BLACKPINK ធ្វើឱ្យតារាហូលីវូដល្បីៗជាច្រើនចាប់ផ្ដើមក្លាយជាអ្នកគាំទ្ររបស់ក្រុមចម្រៀងចម្រុះជាតិសាសន៍មួយនេះ ។

    អ្នកគាំទ្រល្បីៗរបស់ក្រុមចម្រៀងផលិតកម្ម YG មួយនេះមានដូចជាតារាចម្រៀង Dua Lipa, Jaden Smith, Khalid និង James Corden ដែលជាពិធីករទូរទស្សន៍ល្បីមួយរូបជាដើម ។ កាន់តែពិសេសនោះគឺសូម្បីតែ Justin Bieber ក៏បានក្លាយជាអ្នកគាំទ្រក្រុមចម្រៀងនេះដែរ ដោយមុននេះគេប្រទះឃើញម្ចាស់បទ “Sorry” បានចុច Follow គណនី Instagram របស់ Lisa ថែមទៀតផង ។

    មុនការចុច Follow នេះ Justin Bieber ក៏បានបង្ហោះរូបមួយសន្លឹកដែលមានមុខ Lisa នៅក្នុងនោះដោយនាងបានឈរជិត Jaden Smith ដែលជាមិត្តល្អរបស់ Justin Bieber ផ្ទាល់ផងដែរ​ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី