អបអរសាទរ!!! នៅថ្ងៃបុណ្យសាសនាធំៗចំនួន ២ នឹងគ្មានការផ្សាយស្ប៉តពាណិជ្ជកម្មគ្រឿងស្រវឹងទៀតនោះឡើយ

15252

ក្រសួងពត៌មាន បានជូនដំណឹងដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យផ្អាកការផ្សព្វផ្សាយស្ប៉តពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃប្រារព្ធពិធីបុណ្យវិសាខបូជា និងមាឃបូជា ជារៀងរាល់ឆ្នាំ ។

ក្នុងសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩ និងត្រូវបានផ្សព្វផ្សាយលើវែបសាយក្រសួងព័ត៌មាននៅថ្ងៃនេះបានលើកឡើងថាការធ្វើបែបនេះដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។

ក្រសួងបានសរសេរថា៖ ” ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលមានប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលុបជាពុទ្ធសាសនិកជន … (សូម) ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ផ្អាកការចាក់ផ្សាយស្ប៉តពាណិជ្ជកម្មគ្រឿងស្រវឹងនៅថ្ងៃបុណ្យវិសាខបូជា និងមាឃបូជា ជារៀងរាល់ឆ្នាំ ” ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី