ស្ទើរមិនគួរឱ្យជឿថា ខ្សែករពេជ្ររបស់ គង់ ចាន់ស្រីមុំ ពាក់កាលពីយប់មិញមានតម្លៃរហូតដល់ខ្ទង់ម៉ឺនដុល្លារឯណោះ

10441

បច្ចុប្បន្ននេះជីវិតរបស់តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង គង់ ចាន់ស្រីមុំ កាន់តែមានជីវិតកាន់តែហាយសូរកាន់តែខ្លាំងឡើងៗគួរឱ្យកត់សម្គាល់ស្របពេលដែលជីវិតគ្រួសាររបស់នាងក៏មានសុភមង្គលខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។

បើនិយាយពីសម្រស់ក៏ដូចជាស្ទាយ៍តែងខ្លួនរបស់អ្នកម្តាយសម័យថ្មីរូបនេះរាល់ពេលចូលរួមកម្មវិធីម្តងៗឃើញថានាងតែងតែស្អាតជាប្រចាំមិនថាការផាត់មុខឬតែងខ្លួននោះទេ ។ តែអ្វីដែលកាន់តែពិសេសនោះគឺនាងបានធ្វើខ្លួនអបជាមួយនឹងគ្រឿងពេជ្រទាំងឈុតៗដ៏ចែងចាំង និងមានតម្លៃថ្លៃ ។ ជាក់ស្តែងកាលពីយប់មិញនេះនាងបានធ្វើការតែងខ្លួនយ៉ាងស្រស់សោភាក្នុងឈុតយ៉ាងស្រស់ស្អាតអបជាមួយនឹងគ្រឿងអលង្ការជាឈុតយ៉ាងស៊ីវិល័យគួរឱ្យចាប់អារម្មណ៍ ។

មិនត្រឹមតែប៉ុណ្ណោះគ្រាន់តែឈុតខ្សែករបស់នាងមានតម្លៃរហូតដល់ ១ ម៉ឺនដុល្លារឯណោះរីឯកងដៃវិញក៏មិនក្រោមពាន់ដុល្លារនោះដែរ ។ ក្រោយពីបានឃើញបែបនេះអ្នកគាំទ្រជាច្រើនសរសើរដល់នាងដែលតែងតែលេងខ្លួនប្លែកស្អាត និងមិនមើលទៅជាន់គ្នាសោះដោយសារតែនាងចេះតុបតែងខ្លួនជាមួយនឹងគ្រឿងលម្អបែបនេះ ៕

ដោយ៖ វី

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី