
Tottenham បានឈានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់នៃពាន់រង្វាន់ FA Cup បន្ទាប់ពីបំបាក់ Swansea ក្នុងលទ្ធផលជាទីគាប់ចិត្ត ៣-០ ក្នុងជំនួបនៅថ្ងៃសៅរ៍នេះ។
ជ័យជម្នះរបស់ Spurs គឺកើតឡើងដោយគ្រាប់បាល់ពីរគ្រាប់របស់កីឡាករ Christian Eriksen និងមួយគ្រាប់ទៀតដែលស៊ុតដោយកីឡាករ Erik Lamela។ គ្រាប់បាល់ពីរគ្រាប់របស់ Eriksen គឺមួយគ្រាប់រកបាននៅតង់ទីមួយតាំងពីនាទីទី ១១ ម្លេះ ហើយក្រោយមកនៅចុងតង់ទី១ គឺនាទីទី ៤៥+១ ក៏ស្រាប់តែ Erik ថែមបានមួយគ្រាប់ទៀត ដែលជួយឲ្យ Spurs សម្រាកតង់ទីមួយដោយភាពជឿជាក់ទៅហើយ។ ចូលដល់តង់ទីពី Swansea ក៏ហាក់រកមិនឃើញត្រើយសោះ។
ស្រាប់តែនៅនាទីទី ៦២ Christian Eriksen ក៏បានរកគ្រាប់បាល់ទី ២ របស់ខ្លួន ហើយ Spurs ក៏បន្តនាំមុខ ៣-០ រហូតចប់ការប្រកួតតែម្តង។ ការពិត Spurs អាចនឹងរកបាន បីគ្រាប់តាំងពីតង់ទីមួយមកម្លេះ តែបាល់របស់ Son Heung-Min ត្រូវកំណត់ថា Off-side ក្រោយផ្ទៀងផ្ទាត់ដោយវីដេអូជំនួយ។
ពេលនេះ Spurs កំពុងតែព្យាយាមយកពានទីមួយឲ្យបានព្រោះថាខានឈ្នះយូរហើយតាំងពីបានពាន League Cup ២០០៨ មកម្លេះ ៕
ដោយ៖ Dara Hunii