ទីបំផុតវិរះបុរសរបស់ក្លឹប Barcelona ខ្សែបម្រើ Xavi ប្រកាសព្យួរស្បែកជើងពីវិស័យបាល់ទាត់ហើយ

12106
  • ទីបំផុតខ្សែបម្រើ Xavi បានប្រកាសពីការចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់របស់ខ្លួនហើយ ខណះអតីតតារាបាល់ទាត់របស់ក្លឹប FC Barcelona រូបនេះនឹងត្រូវបានចងចាំក្នុងប្រវត្តិសាស្ត្របាល់ទាត់ថា ជាកីឡាករម្នាក់ក្នុងចំណោមខ្សែបម្រើដែលល្អបំផុតនៅក្នុងលោក ។

    អតីតកីឡាករជម្រើសជាតិអេស្ប៉ាញដែលមានវ័យ ៣៩ ឆ្នាំរូបនេះមានផែនការចាប់យកអាជីពជាគ្រូបង្វឹកនៅចុងរដូវកាលនេះ បន្ទាប់ពីបានព្យាយាមជួយឱ្យក្លឹប Al Sadd គ្រងតំណែងជើងឯកក្របខ័ណ្ឌ Emir Cup ( លីគកំពូលកាតា ) នារដូវកាលនេះ ក្រោយពីរូបគេចាកចេញពីក្រុមអ្នកមានបុណ្យ Barcelona ចូលរួមជាមួយក្លឹបយក្សរបស់កាតានេះកាលពីឆ្នាំ ២០១៥ ។

    សូមរំលឹកផងដែរថា ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Xavi ត្រូវបានគេចាត់ទុកថាជាខ្សែបម្រើម្នាក់ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ បន្ទាប់ពីជួយឲ្យ Barcelona ឈ្នះតំណែងជើងឯកលីគកំពូលអេស្ប៉ាញ ( Laliga ) ចំនួន ៨ លើក , UEFA Champions League ៤ ដង និងពានរង្វាន់ Copa del Rey ចំនួន ៣ លើកផងដែរក្នុងអំឡុងពេលដែលគាត់លេងនៅក្នុងក្លឹប FC Barcelona ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី