ទោះលែងលះគ្នាជាង ១០ ឆ្នាំ តែ Pitt នៅតែទិញផ្ទះតម្លៃជាង ៨០ លានដុល្លារឱ្យ Aniston ក្នុងថ្ងៃខួប ៥០ ឆ្នាំរបស់នាង

11477

កាលពីខែកុម្ភៈកន្លងទៅនេះដែលថ្ងៃកំណើតចូលវ័យ ៥០ ឆ្នាំរបស់តារាសម្តែងស្រីជើងចាស់នាង Jennifer Aniston បានមួយរយៈពេលគេបានប្រទះឃើញកំពូលតារាសម្តែងប្រុសលោក Brad Pitt មានវត្តមានស្ងាត់ៗនៅក្នុងពិធីជប់លៀងនោះ និងថែមទាំងបានជូនកាដូពិសេសដ៏មានតម្លៃដល់អតីតភរិយារូបនេះដែលជាផ្ទះវីឡាម៉ូតចាស់មួយមានបន្ទប់គេង ២ នៅក្នុងតំបន់ Beverly Hills ថែមទៀតផង ។

គួរឱ្យដឹងថាកាលពីក្នុងឆ្នាំ ២០០១ តារាប្រុសលោក Brad Pitt និងតារាស្រីនាង Jennifer បានទិញវីឡាមួយដែលមានតម្លៃ ១៣,១ លានដុល្លារ ប៉ុន្តែបន្ទាប់ពីលែងលះគ្នាពួកគេក៏បានលក់វាឱ្យលោក Jonathan Brooks ដែលជាអ្នកជំនួញម្នាក់ក្នុងឆ្នាំ ២០០៦ ។ មិនថាយ៉ាងណាកាលពីអំឡុងពេលលក់ជម្រកដ៏សែនកក់ក្តៅ និងជាកន្លែងដែលពោរពេញទៅដោយការចងចាំមួយនេះបានធ្វើឱ្យនាង Jennifer ឈឺចាប់យ៉ាងខ្លាំង ។

លើសពីនេះថែមទាំងមានប្រភពជិតដិតបានបង្ហើបឱ្យដឹងថា៖ ” ការបាត់បង់ផ្ទះមួយនេះគឺប្រៀបបីដូចជាបាត់បង់ក្តីសុបិនដែលពួកគេខំសាងវាមកជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំដូច្នោះដែរ ។ ហើយការលែងលះនេះគឺពិតជារឿងដ៏ឈឺចាប់ណាស់សម្រាប់នាង Jennifer និងជាការសោកស្តាយបំផុតដែលនាងមិនបានទិញផ្ទះនោះពីលោក Brad Pitt វិញ ” ។

ប៉ុន្តែបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំកន្លងទៅលោក Brad Pitt ក៏បានសម្រេចចិត្តទិញយកផ្ទះវីឡានេះឱ្យនាងវិញក្នុងតម្លៃ ៧៩ លានដុល្លារអាមេរិកដែលធ្វើឱ្យនាង Jennifer រំភើបចិត្តយ៉ាងខ្លាំងក្រៃលែង ។ តួយ៉ាងយោងតាមការចុះផ្សាតរបស់កាសែតមួយបានឱ្យដឹងថាតារាសម្តែងប្រុសវ័យ ៥៥ ឆ្នាំលោក Brad Pitt និងនាង Jennifer Aniston មួយរយៈពេលពួកគេទាំងពីរមានចិត្តដូចគ្នាហើយក៏កាន់តែជិតស្និទ្ធគ្នាថែមទៀត បន្ទាប់ពីពួកគេបានលែងលះគ្នាជាថ្មីម្តងទៀតជាមួយនឹងស្វាមីនិងភរិយាថ្មីរបស់ពួកគេពោលគឺនាង Jennifer បានលែងលះជាមួយនឹងស្វាមីថ្មីរបស់នាងគឺតារាសម្តែងប្រុសលោក Justin Theroux កាលពីខែកុម្ភៈឆ្នាំ ២០១៨ ចំណែកឯលោក Brad Pitt ក៏បានលែងលះគ្នាជាមួយនឹងកំពូលតារាសម្តែងស្រីអ្នកនាង Angelina Jolie កាលពីឆ្នាំទៅផងដែរ ៕

ដោយ៖ វី

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី