នៅតែខ្លាំង! Apple នៅតែជាក្រុមហ៊ុនដែលមានតម្លៃ ១ ទ្រីលានដុល្លារជាថ្មី ទោះការលក់ធ្លាក់ចុះក៏ដោយ

44706
  • ក្រោយប្រកាសពីរបាយការណ៍ហិរញ្ញវត្ថុនៅត្រីមាសទី ២ ឆ្នាំ ២០១៩ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple ស្រាប់មានការកើនឡើង ៦ ភាគរយភ្លាមៗទាញឱ្យក្រុមហ៊ុនយក្សអាមេរិកមួយនេះបានប្រែក្លាយជាក្រុមហ៊ុនមានតម្លៃទ្រព្យ ១ ទ្រីលាន (ពាន់ពាន់លាន) ដុល្លារសារជាថ្មី ។

    CEO របស់ Apple

    ត្បិតអីការលក់ទូរស័ព្ទ iPhone និងកុំព្យូទ័រ Mac មានការធ្លាក់ចុះក៏ដោយ ប៉ុន្តែផ្នែកនៃសេវាកម្ម និងផលិតផលដទៃទទួលបានការកើនឡើងគួរឱ្យកត់សម្គាល់ ។ ក្នុងត្រីមាសទីពីរនេះក្រុមហ៊ុន Apple កើបបានចំណូលសរុប ៥៨ ពាន់លានដុល្លារ ។ ភាគហ៊ុនរបស់ Apple មានការកើនឡើងក្នុងតម្លៃ ២១២ ដុល្លារក្នុងមួយហ៊ុន ជាហេតុធ្វើឱ្យតម្លៃទ្រព្យស្រាប់ផ្ទុះកើនដល់ចំណុចកំណត់ត្រាសារជាថ្មី ។ ក្នុងនោះផ្នែកសេវាកម្មរបស់ក្រុមហ៊ុន Apple កើនបាន ១៦ ភាគរយជាចំណូលសុទ្ធ ១១,៥ ពាន់លានដុល្លារ ខណៈផលិតផល iPad ក៏កើនបានច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ ។

    សូមរ៉លឹកផងថា កាលពីដើមឆ្នាំ ២០១៩ ក្រុមហ៊ុនរបស់លោក Tim Cook បានប្រកាសចេញផ្សាយនូវផលិតផល iPad ជំនាន់ថ្មី  និងសេវាកម្មមានប្រយោជន៍ជាច្រើនដូចជា Apple Arcade, News+ និង Apple TV+ ជាដើម ៕

    ដោយ៖ បូណា

    ប្រភព :
    Iphonemod
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី