ឥឡូវសង្ហាណាស់!!! បើបានឃើញរូបលោក ខេម កាលពីជាង ២០ ឆ្នាំមុន ដឹងតែដាច់ផ្ងារម៉ង

16139

តារាចម្រៀងប្រុសល្បីឈ្មោះប្រចាំផលិតកម្ម ថោន លោក ខេម ដែលតែងតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ។ យ៉ាងណាមិញមិនត្រឹមតែមានសំឡេងពីរោះតាមធម្មជាតិនោះទេ លោក ខេម ក៏ត្រូវបានទស្សនិកជនចាប់អារម្មណ៍ទៅលើរូបសម្រស់របស់លោកផងដែរ ពោលគឹបច្ចុប្បន្នលោកពិតជាស្រស់សង្ហារួមជាមួយនឹងសម្បុរសខ្មៅស្រអែមធ្វើឱ្យទស្សនិកជនកាន់តែចង់ដឹងថា តើរូបសម្រស់កាលពីក្មេងរបស់លោកតើស្រស់ស្អាតនិងសង្ហារខ្លាំងយ៉ាងណានោះ? ស្រាប់តែថ្មីនេះលោក ខេម បញ្ចេញរូបថតមួយសន្លឹកកាលពី ២០ ឆ្នាំមុនឃើញហើយចង់ដាច់ផ្ងារតែម្ដង ។

លោក ខេម បច្ចុប្បន្ន

ជាការពិតក្រោយពីបញ្ចេញរូបថតមួយសន្លឹកកាលពី ២០ ឆ្នាំមុនពីសំណាក់តារាចម្រៀងសំឡេងស្អកលោក ខេម ត្រូវបានទស្សនិកជនពិសេសអ្នកលេងបណ្ដាញសង្គមជាច្រើនមានការភ្ញាក់ផ្អើល ខណៈដែលឃើញរូបសម្រស់លោកដែលស្ទើតែមើលមិនស្គាល់ថាជាលោក ខេម នោះទេ ។ យ៉ាងណាក្ដីមានអ្នកលេងបណ្ដាញសង្គមអ្នកគាំទ្រក៏បានខំមិនបែបលេងសើចទៅវិញថាមើលមិនចង់ស្គាល់លោក ហើយមានអ្នកខ្លះថាស្អាតប្លែកមិនចាញ់បច្ចុប្បន្ននោះទេ ។

តារាចម្រៀងប្រុសល្បីឈ្មោះប្រចាំផលិតកម្ម ថោន លោក ខេម បច្ចុប្បន្នគេសង្កេតឃើញថាលោកហាក់មានប្រជាប្រិយភាព និងការគាំទ្រខ្លាំង ខណៈបទមច្រៀងនីមួយៗរបស់លោកតែងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនតាមរយៈទឹកដមសម្លេងដ៏ពីរោះលន្លង់លន្លោច ៕

លោក ខេម កាលពី ២០ ឆ្នាំមុន (រូបខាងស្ដាំ)

ដោយ៖ វី

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី